តោះមកទស្សនាទិដ្ឋភាពក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃសាលារៀនវត្តបូព៌ នៅក្រុងសៀមរាប …មានវិដេអូ

សាលារៀនមួយនៅខេត្តសៀមរាប ត្រូវបានគេចាត់ទុកថាជាសាលាគំរូមួយ ទាំងវិន័យ និងការអប់រំ គឺទាំងសិស្សនិងអាណាព្យាបាល តែមានទំនុកចិត្ត លើសាលារៀនមួយនេះ ។ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ប្អូនៗបានចូលរៀនវិញហើយ ដោយទឹកមុខយ៉ាងស្រស់ស្អាត និងស្រស់ស្រាយ ។

បើយោងមើលពីការដើរជាជួររបស់ប្អូននៅថ្ងៃដំបូងនេះ គឺពិតជាស្រស់ស្អាតណាស់ រួមដំណើរដោយលោកគ្រូ ។ ការដឹកនាំដ៏ល្អនេះ បានធ្វើឲ្យមហាជនពិតជាមានការភ្ញាក់ផ្អើល និងគួរឲ្យគោរពយ៉ាងខ្លាំង ពេលបានឃើញទិដ្ឋភាពដ៏ល្អបែបនេះ ។ បងប្អូនដែលមានកូនៗ ពិតជាចង់បានសាលារៀនមួយដែលមានវិន័យល្អ ចង់ឲ្យកូនដើរលើគន្លងដែលល្អ ដូចនេះសូមកុំភ្លេចបញ្ជូនកូនរបស់លោកអ្នកទៅសាលារៀនវត្តបូព៌។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Detox Plum Sale STORE បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា”សាលារៀនគំរូនៅក្រុងសៀមរាប ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៃសាលារៀនវត្តបូព៌”៕

Related posts

Leave a Comment