កាលពីយប់ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ មហាជនជាច្រើន ពិតជាបានស្តាប់រួចមកហើយនូវចម្រៀងដ៏សែនកំសត់មួយបទ ក្រោមចំណងជើងថា “បងប្រុស” ដែលចំណាយពេលធ្វើរហូត ៣ខែ ច្រៀងដោយ សុវណ្ណ រិទ្ធគីន និង សុវណ្ណ សេដ្ឋី ចេញផ្លូវការហើយ ថ្លែងពីបងប្រុសរបស់ខ្លួន គឺ សុវណ្ណ រិទ្ធី។
ស្រាប់តែម្សិលមិញនេះ បទចម្រៀងមួយបទនេះ ត្រូវបានលោក សុវណ្ណ រិទ្ធី ស៊ែរម្តងទៀត អមជាមួយរូបភាពថ្មី មើល និងស្តាប់រួច ធ្វើឲ្យលោកស្រក់ទឹកភ្នែកទាល់តែបាន។
លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារទំាងរំជួលចិត្ត ថា “បទ៖ បងប្រុស [Brother] ច្រៀងដោយប្អូនប្រុសទាំង២នាក់របស់ខ្ញុំ សុវណ្ណ រិទ្ឋីគីន – សុវណ្ណ សេដ្ឋី រៀបរាប់ពីរទឹកចិត្តរបស់ខ្ញុំចំពោះប្អូនៗទាំង៣នាក់…ខ្ញុំស្តាប់ទាំងហូរទឹកភ្នែក……អរគុណប្អូនៗទាំង២នាក់សំរាប់ចំរៀងមួយបទនេះ…………….៚៕ សុំទោសវីដេអូនេះថតលេងនៅផ្ទះទេ…………!!!”។
ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើន របស់លោក បានបង្ហាញអារម្មណ៍ថា ៖ ពីរោះ អំពើល្អរបស់បង ទឹកចិត្តល្អរបស់បង ព្រះតាមថែរក្សា បងសុវណ្ណ រិទ្ធី ស៊ូៗ, មានន័យណាស់, ពីរោះខ្លាំងណាស់បង ហើយមានន័យទៀត, ច្រៀងពីរោះ មិនចាញ់អ្នកចំរៀងអាជីពប៉ុន្មានទេ។ ព្រមទំាងនៅមាន comment រាប់រយទៀត ដែលបង្ហាញពីការពេញចិត្ត ចម្រៀងមួយបទនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ចម្រៀងមួយបទនេះទំាងអស់គ្នា ៖