អ្នកនាងស្រី អូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដោយទទួលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់មហាជន ក៏ដូចជា ហ្វេនៗ តាមបណ្តាញសង្គមហ្វេសប៊ុក ពិសេសគឺអតិថិជន អ្នកប្រើប្រាស់ផ្ទាល់ ពេលបានប្រើហើយ បានជាសះស្បើយគ្រប់ៗគ្នា។ ដោយឡែក នៅថ្ងៃនេះ មកគយគន់សម្រស់អ្នកនាង ស្រីអូន នៅក្នុងឈុតធីតារក្សាសមុទ្រ អនន្ដះ ( ព្រះម៉ែនាគក្បាល ៥ )។ ពេលដែលបានឃើញសម្រស់អ្នកនាង នៅក្នុងឈុតបែបប្រពៃណីខ្មែរមួយនេះ ធ្វើឲ្យសម្រស់របស់អ្នកនាង កាន់តែប្លែក កាន់តែស្រស់ស្អាត ធ្វើឲ្យមហាជន លាន់មាត់សរសើរគ្រប់គ្នាថាស្រស់ស្អាតខ្លាំងណាស់។
ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុករបស់បងស្រី អូន បានប្រាប់ថា “ឈុតធីតារក្សាសមុទ្រ អនន្ដះ ( ព្រះម៉ែនាគក្បាល ៥ )អនន្តៈ មាននយ័ថា អមតៈ នាគក្បាលប្រាំនេះតំណាងឱ្យបញ្ចាលិសទាំងប្រាំ របស់មនុស្ស ទន្លេនៅឋានសួគ៌ទាំងប្រាំមានដូចជា ទន្លេគង្កា ទន្លេយមនៈ ទន្លេព្រហ្មបុត្រ ទន្លេសរស្វតី និង ទន្លេព្រះគ្រឹស្ណ ហើយម្យ៉ាងទៀតតំណាងឱ្យកំពូលភ្នំសុមេរុទាំង១០៩ នឹងមួយទៀតតំណាងអោយទិសទាំងប្រាំរបស់ផែនដី
-ទិសកើត គឺបុព្វវិទេហៈ
-ទិសលិច គឺឧបរគោយាន
-ទិសជើង គឺឧត្តរគុរុ
-ទិសត្បូង គឺជម្ពូទ្វីប
-ទិសកណ្ដាល ឬព្រហ្មចារ្យ / ឈុតច្នៃ / Make_up : Sun Da /រចនាគ្រឿង :លួង ផានិត ថតដោយ Love studio Cambodia។