មើលហើយ រំភើបតាម ! ព្រឹកមិញ ថៅកែហាងពេជ្រ និងស្វាមី ចុះទៅចែកអំណោយទៀតហើយ ជូន ពុកម៉ែបងប្អូន ១២០០គ្រួសារ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដោយក្នុង១គ្រួសារ ទទួលបាន…(មានវីដេអូ)

នាពេលថ្មីៗនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន ជាមួយអំណោយ បានយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារតែទឹកជំនន់ តាមតំបន់ផ្សេងៗ ដែលទង្វើរទំាងនេះកើតចេញពីក្តីអាណិត ចំពោះពុកម៉ែបងប្អូនដែលជួបរឿងបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត លោក ហ៊ីង​ បញ្ញារិទ្ធ​ និងលោកស្រី​ ទ្រី​ ដាណា ឧបត្ថម្ភថវិកា​ ២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ថែមទៀតផង។ នេះបើយោងតាមការបញ្ជាក់ពី ហ្វេសប៊ុកផេក កាកបាទក្រហមកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ នៅព្រឹកមិញនេះ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី និងស្វាមី បានបន្តដំណើរចុះចែកអំណោយជូនពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ស្រុកថ្មគោល ខេត្តបាត់ដំបង វិញម្តង ដែលមានរហូតដល់ទៅ ១២០០គ្រួសារ ឯណោះ ដោយអំណោយទំាងអស់ សរុបជាទឹកប្រាក់ 47710 ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បានបញ្ជាក់បន្ថែមថា “ព្រឹកនេះនាងខ្ញុំ បានចែកអំណោយជូនបងប្អូន នៅស្រុកថ្មគោល ខេត្តបាត់ដំបង ១២០០គ្រួសារ ជូនអំណោយកងកម្លាំង ៥០នាក់ និងចែកជូនអ្នករងគ្រោះដោយផ្ទាល់តាមផ្ទះកំពុងលិចទឹក ៥០គ្រួសារទៀត។ អំណោយមាន មីមួយកេះ ទឹកស៊ីអ៊ីវមួយយួរ ត្រីខមួយយួរ អង្ករមួយបាវ (20kg) ថវិកា ៥ម៉ឺនរៀលក្នុងមួយគ្រួសារ សរុបអំណោយ 47710$។ ដើម្បីការពារសុវត្ថិភាព ខ្ញុំបានជូនអាវពោង ១០០អាវ ជូនបងប្អូននៅក្នុងភូមិ និងកងកម្លាំង ដើម្បីត្រៀមជួយប្រជាពលរដ្ឋ។ អរគុណអាជ្ញាធរ យុវជន និងកងកម្លឆំង ដែលបានជួយប្រជាពលរដ្ឋរងគ្រោះទាំងអស់គ្នា 25,10,2020″។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment