មិនធម្មតា! សម្បត្តិ, ម៉េងស៊ី និង សុភាព ច្រៀងបទ “មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់” ធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្ទើរគ្រប់គ្នា ពិសេសនោះគឺ…(មានវីដេអូ)

កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ កន្លងទៅប្រិយមិត្តដែលតាមដានកម្មវិធីប្រឡងចម្រៀង កុមារប្លែកគេ ក្នុងយុគសម័យថ្មី Cambodian Idol Junior បានឈានដល់ វគ្គ Theater Round ជុំទី 1។ ក្នុងនោះគេក៏បានឃើញ កុមារា បីរូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនទូទៅ។

សម្បត្តិ, ម៉េងស៊ី និង សុភាព បានលើយកបទចម្រៀងមួយបទ ក្រោមចំណងជើងថា “មនុស្សប្រុសពេលយំអាក្រក់មើលខ្លាំងណាស់” មកធ្វើការប្រកួត។ មួយបទនេះ អ្នកទាំងបីពិតជាធ្វើបានល្អខ្លាំងណាស់ ជាមួយការដាក់អារម្មណ៍មនោសញ្ចេតនា លាយឡំជាមួយទឹកដមសំនៀងយ៉ាងពីរោះរណ្តំ ធ្វើឲ្យអ្នកស្តាប់ពេញចិត្តសឹងតែគ្រប់ៗគ្នា។ កាន់តែពិសេសជាងនេះទៅទៀតនោះ គឺ កុមារាទាំងបីបានឆ្លងផុតទៅកាន់វគ្គបន្ទាប់ជាបន្តទៀត។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment