មុននេះបន្តិចបើយោងតាមគណនីហ្វេសប៊ុក អាចារ្យធំ នគររាជ បានអោយសរសេរលើកឡើងថា៖តេីមនុស្សទាំង២ក្បាលនេះមកពីណា? ជាតិសាសន៍អ្វី? បានជាប្រហ៊េីន ហ៊ានយក ព្រះសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា មកប្រេីបន្ទាបដល់ថ្នាក់នេះ? សូមអាជ្ញាធរ មេត្តាត្រួត
ពិនិត្យបទល្មេីសនេះ។ 🙏🙏🙏 រូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជាមានចំនុចសំខាន់៥យ៉ាងដួចជា៖ ពន្លឺពណ្ណរង្សីនៅលើគេ តំណាងអោយអរិយធម៍ខ្មែរដ៏រុងរឿង ត្រចះត្រចង់ ស្វេត្រឆ្ឆត្រទាំងពីរ តំណាងឲ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី ជាអ្នកថែរក្សាអនុប្រជារាស្ត្រ។
ព្រះខណ័្ឌនៅពីក្រោមម្កុដរាជ្យ ជានិមិត្តរូបនៃអំណាច និងភាពយុត្តិធម៍សង្គម។ រាជសីហ៍ទាំងពីរ តំណាងអោយកំលាំងទ័ពរបស់ប្រជានុរាស្ត្រខ្មែរនៅជុំវិញព្រះរាជបល្ល័ង្ក។ ពាក្យ “ព្រះចៅក្រុងកម្ពុជា” តំណាងអោយអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា៕