អីយ៉ា! តារាចម្រៀង ពេជ្រ សូលីកា ស្ងាត់ៗបើកហាងថ្មីមួយមុនរៀបការ អត់ខ្វល់នឹងរឿងហែកកេរ្ត៏គ្នា និង តបអ្វីឡើយ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបច្បាស់ហើយថាការហែកហួរពីសំណាក់អតីតមិត្តភក្តិជិតស្និទ្ធក៏ពិតមែន តែតារាចម្រៀង ពេជ្រ សូលីកា មិនខ្វល់ចេញមុខបកស្រាយ ឬ តបតអ្វីឡើយ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ពេលនេះ ពេជ្រ សូលីកា និង អនាគតស្វាមី បែរជាមកគិតពីគម្រោងបើកហាងថ្មី ឈ្មោះ បាយស្រា ធ្វើព្រងើយ ។យ៉ាងណាមិញ ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយកម្លោះកូនកាត់ចិនម្នាក់មានរូបរាងសង្ហា និង មានចំណេះដឹងកាលពីប៉ុន្មានថ្ងៃមុន ដោយធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបានបង្ហាញមុខគូស្នេហ៍មួយរយៈខ្លី ។ មិនទាន់រៀបការមែន ប៉ុន្តែពេលនេះ ពេជ្រ សូលីកា

ទទួលបានការស្រឡាញ់ និង លើកទឹកចិត្តពីអនាគតឪពុកក្មេកក្រោយពីនាងត្រូវបានអតីតមិត្តភក្តិហែកពីរឿងអាស្រូវកន្លងមក ។ជាក់ស្តែង រហូតមកដល់ពេលនេះគេមិនទាន់លេចឮថា ពេជ្រ សូលីកា នឹងចូលរោងការនៅថ្ងៃណានៅឡើយទេ ប៉ុន្តែយ៉ាងណាថ្មីៗនេះមានការនិយាយថា ពេជ្រ សូលីកា និងអនាគតស្វាមីគ្រោងបើកហាងលក់អាហារថ្មីមួយឈ្មោះ បាយស្រា ក្រោយពីហាងបាយអូនអ៊ូករបស់នាងបិទមួយរយៈមក ៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment