ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) ពិតជាគួរគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ដោយឡែក គេក៏បានឃើញ សាច់ញាតិ បងប្អូន មិត្តភ័ក្តិ និងមិត្តរួមអាជីពជាច្រើន បានមកសួរសុខទុក្ខ វីសា និងកូនស្រី ម្នាក់នេះ ដល់មន្ទីរពេទ្យ ប្រកបដោយក្តីរីករាយ
ហាក់ដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។លុះមកដល់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ សួស វីសា ស្វាមី និងកូនស្រីសំណព្វចិត្ត ដែលទើបកើតនេះ បានត្រឡប់មកដល់ផ្ទះរបស់ខ្លួនវិញហើយ មើលទៅទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់។យ៉ាងណាមិញ នៅមុននេះបន្តិច នាយប់ម៉ោងជាង៨ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ សួស វីសា បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូនស្រី របស់ខ្លួន និងភ្ជាប់សារខ្លីមួយថា
“បងប្អូនថាមើល អូន Jenny មានអាយុប៉ុន្មានថ្ងៃហើយ? តែមើលទៅអូន ដូចក្រមុំចឹង សំខាន់មើលសក់អូនផង…តិចទៀតម៉ាក់ៗ ចាប់ចងទីទុយអោយបានហើយ បើសក់ក្រាស់ម្លឹងៗនោះ.! មុខអូន Jenny អាក្រក់ណាស់ គួរអោយស្អប់ រាត្រីសួស្តីអុំពូមីង”។ដោយឡែក ក្រោយឃើញភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ថា ៖ មុខដូចបងស្រីណាស់, ពេលពពោះម៉ាក់ៗញុំាអី បាន Jenny សក់ច្រើនម្លេស បង, មុខcute ដូចម៉ាក់ៗអ៊ីចឹង គួរអោយក្នាញ់ណាស់។ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលសរសើរ កូនស្រី តារាចម្រៀងរូបនេះ មិនដាច់ពីមាត់៕ប្រភព៖ហ្វេសប៊ុក