រំជួលចិត្តណាស់ខ្លាំងណាស់! ក្រោយទទួលដំណឹងថាប្អូនស្រីទទួលមរណះភាពហើយ ស្រាប់តែបងប្រុសនារីជាជនជាតិ អង់គ្លេស លោក Harry Bambridge បានបង្ហោះសារមួយយ៉ាងក្តុកក្តួលថា

កោះរ៉ុង៖ មហាជនមានការភ្ញាក់ផ្អើលនឹងចាប់អារម្មណ៏ជាខ្លាំងដោយកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នារីជាជនជាតិ អង់គ្លេស ឈ្មោះ Amelia Bambridge អាយុ២១ឆ្នាំ បានបាត់ខ្លួននៅលើកោះរ៉ុង អស់រយៈពេល៧ថ្ងៃមកហើយ ចំណែកកាបូបដៃ កាបូបលុយ ទូរស័ព្ទ និងកាតធនាគាររបស់នាងត្រូវបានគេរកឃើញនៅលើដុំថ្មក្បែរមាត់ទឹក។ជាក់ស្តែង កាលពីម្សិលមិញនេះ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឲ្យដឹងពីដំណឹងដ៏សែនក្រៀមក្រំ ចំពោះនារីជនជាតិអង់គ្លេសខាងលើនេះ ដោយលោកបានសរសេរប្រាប់ឱ្យដឹងថា៖”រកឃើញហើយ! ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល7ថ្ងៃមកដល់ថ្ងៃ31ខែតុលាឆ្នាំ2019នេះ

បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ N10°47.691 E102°26.645 ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង”។យ៉ាងណាមិញ ទាក់ទងចំពោះរឿងនេះដែរ បើយោងតាមរយៈសារព័ត៍មាន អន្ដរជាតិ Skynews បានថ្លែងប្រាប់ឲ្យដឹងពីកិច្ចសំភាសន៏រវាងភ្នាក់ងារ រ៉យទ័រ ជាមួយនឹងឯកឧត្ដម ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ព្រះសីហនុ ដែលឯកឧត្ដមបានថ្លែងថា៖”គ្រួសាររបស់អ្នកស្រី Bambridge គឺបាននៅជាមួយអាជ្ញាធរ នៅពេលដែលពួកគេបានរកឃេីញសពអណ្តែតទឹកចេញពីកោះឆ្លាម,

វាគឺជាកោះមួយស្ថិតនៅខេត្តកោះកុង។ សាកសពនេះត្រូវបានដឹកទៅកាន់កំពង់ផែពីព្រំដែនថៃ ដែលវាត្រូវការពេល២ម៉ោងទៅកាន់ដីគោក។គួរបញ្ជាក់ផងដែរថា ឯកឧត្តម ជួន ណារិន្ទ បានបន្ថែមទៀតថា៖ «យោងតាមការបញ្ជាក់ពីអ្នកដឹកសាកសព បានរៀបរាប់ថា៖ សាកសពនោះគឺពិតជាកញ្ញា Amelia Bambridge មែន ដោយផ្អែកលើរូបស្នាមសាក់នៅលើដៃស្ដាំ និងសម្លៀកបំពាក់ដែលនាងបានស្លៀកនៅពេលយប់ដែលនាងត្រូវបានគេមើលឃើញចុងក្រោយ។ ការធ្វើកោសល្យវិច័យនឹងត្រូវធ្វើឡើងនៅពេលដែលសាកសពដឹកមកដល់។ ចំណែកឯការសង្ស័យជាជំហានដំបូងនោះ បានចង្អុលបង្ហាញថា មូលហេតុនៃការស្លាប់នេះ គឺដោយសារតែការលង់ទឹក»។ដោយឡែកមុននេះបន្ដិច បងប្រុសរបស់នាង Amelia Bambridge នោះគឺលោក Harry Bambridge បានបង្ហោះសារមួយឃ្លានៅលើគណនី ហ្វេសប៊ុករបស់លោក

ទាំងក្ដីឈឺចាប់ថា៖«ពេលខ្ញុំបានឃើញនាង ខ្ញុំអាចបញ្ជាក់បានថា វាពិតជាប្អូនស្រីតូចរបស់ខ្ញុំឈ្មោះ Amelia មែន។ ខ្ញុំពិតជាអារម្មណ៏សោកស្តាយខ្លាំងណាស់ ចំពោះមិត្តភក្តិ និងក្រុមគ្រួសាររបស់នាង ហើយគ្មានអ្វីដែលខ្ញុំចង់បានជាងការនាំនាងមកវិញទាំងរស់រានមានជីវិតនោះទេ [ប៉ុន្តែវាមិនអាច] ខ្ញុំពិតជាខិតខំព្យាយាមណាស់។ បងសុំទោសចំពោះប្អូន Amelia Bambridge យើងនឹងជួបគ្នានៅឋានសួគ៌ម្តងទៀត»៕ប្រភព៖ dailymail

Related posts

Leave a Comment