ស្រៀវជំនួស! តារាកំប្លែងនាយ ពាក់ មី ភ័យបុកពោះជិះឡានកាត់ចូលទឺកក្នុងដៃសមុទ្រតំបន់អារ៉ែង ដេីម្បីចូលរួមពីធីកាត់សក់របស់ កញ្ញា ធី សុវណ្ណថា…

ប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយនូវកេរ្ត៏ឈ្មោះដ៏ល្បីរបស់តារាកំប្លែងដែលល្បីល្បាញមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងគឺនាយ ពាក់មី។ចំពោះតារារូបនេះទំរាំបានល្បីមកទល់សព្វថ្ងៃនេះគឺ គាត់មានប្រវត្តិលំបាកខ្លាំងណាស់សូម្បីតែរូបគាត់ក៏មិននឹកស្មានដល់ថាមានវាសនាបានល្បីទេ៕ លោកមិនត្រឹមតែពូកែខាងកំប្លែងធ្វើឲ្យបងប្អុនសើចចុចពោះប៉ុណ្ណោះទេនាយក៏អាចច្រៀង និងសម្តែងបានល្អថែមទៀតផង ៕

យ៉ាងណាមិញនៅមុននេះបន្តិច នាយពាក់មីបានបង្ហោះវីដេអូមួយនៅក្នុងបណ្ដាញសង្គមហ្វេសបុកទាក់ទងទៅនឹងការចូលរួមពីធីកាត់សក់បង្កក់សេរីក្នុងមង្គលការរបស់កញ្ញា ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ ដោយនាយត្រូវឆ្ងងកាត់ផ្លូវដ៏លំបាកនឹងឆ្លងកាត់ទឺកហូរយ៉ាងខ្លាំងដេីម្បីដល់កន្លែងការក្នុងតំបន់អារ៉ែង នៅក្នុងនោះនាយបានសរសេរថា:(ខ្ញុំនៅរស់ទេបងប្អូន)នៅក្នុងទិដ្ឋភាពវីដេអូនេះផងដែរបានធ្វេីអោយបងប្អូនអ្នកគាំទ្ររបស់លោកជាច្រេីនភ័យស្ទើតែព្រលឹងចុងសក់ផងដែរ៕

ពិធីមង្គលការរបស់កញ្ញា ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ ប្រារព្ធធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចនេះស្ថិតក្នុងឃុំថ្មដូងពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងតំបន់អារ៉ែង៕សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:

Related posts

Leave a Comment