ចាន់ កែវនិមល៖ គាត់នៅតែជាIdolរបស់ខ្ញុំជារៀងរហូត ភាពថ្លៃថ្នូរ ភាពរួសរាយ របស់គាត់ គឺជាអន្ទាក់យកបេះដូងអ្នករាល់គ្នា មិនថាក្មេងឬចាស់ គោរព និងស្រលាញ់បងប្រុស

ប្រិយមិត្ត ពិតជាបានស្គាល់ច្បាស់ ហើយមើលទៅ អ្នកនាង ចាន់ កែវនិមល ដែលជាពិធីការិនីដ៏ល្បីមួយរូប ប្រចាំស្ថាននីយ៍ទូរទស្សន៍ហង្សមាស។ ហើយពិធីការិនី រូបនេះមិនត្រឹមតែពូកែសំដីទេ បើរូបសម្រស់វិញក៏មិនចាញ់តារាៗប៉ុន្មានទេ ហើយ និមល ក៏តែងតែលេចមុខ ក្នុងកម្មវិធីធំៗមិនដែលដាច់ផងដែរ។

ចំណែកកាលពីព្រឹកមិញនេះ នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញ ពិធីការិនីរូបនេះបានបង្ហោះរូបភាព៣សន្លឹក ដែលបានថតជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ព្រមទាំងបាន ភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖

“គាត់នៅតែជាIdolរបស់ខ្ញុំជារៀងរហូត ភាពថ្លៃថ្នូរ ភាពរួសរាយ របស់គាត់ គឺជាអន្ទាក់យកបេះដូងអ្នករាល់គ្នា មិនថាក្មេងឬចាស់ គោរព និងស្រលាញ់បងប្រុស”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបង្ហាញអារម្មណ៍ចេញមកថា “បើបានថតវីដេរអូចំរៀងជាមួយគ្នាអេម”, “Wow ចំពោះខ្ញុំវិញចែក៏ជាidolខ្ញុំដែរ”, “បងស្រីនិមល ក៏មិនអន់ដែរពូកែ ហេីយនៅមានសម្រស់ស្រស់ស្អាត” ព្រមទាំងនៅមានពាក្យសរសើរអ្នកទាំងពីរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់៕

Related posts

Leave a Comment