ពេលនេះ លោក សុវណ្ណ រិទ្ធី ទប់អារម្មណ៍លែងជាប់ហើយ ក៏ដាក់ចំៗ ទៅអ្នកចេះដឹងរឿងគ្រួសារគេ ថា “ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង! ចុះហេតុអ្វី? មនុស្សមួយចំនួន ចូលចិត្តកាន់ទៀន ដើរចូលមក…”

កាលពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ហ្វេនៗជាច្រើន ក៏ដូចជាមហាជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយឃើញ លោក សុវណ្ណ រិទ្ធី កោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយពីទទួលបានដំណឹងថា បងប្អូនប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង គេឃើញ លោកបង សុវណ្ណ រិទ្ធី បានបង្ហោះសារមួយថា “ខ្ញុំសូមបួងសួងដល់ទេវតា តាមជួយការពារថែរក្សាប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីគ្រោះទឹកជំនន់នេះផងចុះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ គេឃើញ លោកបង សុវណ្ណ រិទ្ធី បានសឹកវិញហើយ ដោយពេលនេះ លោក និងក្រុមគ្រួសារ បានទៅដល់ទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយ ក្នុងទឹកដីខេត្តសៀមរាប”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោកបង បានបង្ហោះសារមួយទៀតហើយ ដោយដាក់ប៉ុន្មានទៅកាន់បុគ្គលមួយចំនួនចេះដឹងរឿងគ្រួសារគេ ដោយនិយាយថា “ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង! ចុះហេតុអ្វី? មនុស្សមួយចំនួន ចូលចិត្តកាន់ទៀនដើរចូលមកបំភ្លឺ ចង់ដឹង ចង់ឮ រឿងក្នុងផ្ទះអ្នកដទៃខ្លាំងម្លេស…..????? អ្នកមានដឹងថា ទៀនដែលអ្នកកំពុងកាន់មកនោះ ពេលខ្លះអាចដុតផ្ទះគេអោយឆេះបានដោយមិនដឹងខ្លួន….! សូមយោគយល់ផង….! បើអាណិតស្រលាញ់ក្រុមគ្រួសារខ្ញុំ…..”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment