អុញនោះ! ក្រោយផ្អើលរឿង ពេជ្រ សូលីកា និង កូនស្រី ហែកកេរ្តិ៍គ្នាផ្ទុះពេញប្រទេសស្រាប់តែម៉ាក់របស់ Fi YaTa បង្ហោះសារមួយឃ្លាថា

ភ្នំពេញ ៖ តារាចម្រៀង ពេជ្រ សូលីកា ជាមួយនឹងគូដណ្ដឹង កំពុងមានការចាប់អារម្មណ៍ខ្លាំង ពេញបណ្ដាញសង្គម ដោយគូដណ្ដឹងរបស់នាង គឺជាអតីតសង្សារចាស់របស់ ថៃ នារីសុជាតា ខណៈនាងនិង សូលីកា ធ្លាប់ជាមិត្តសម្លាញ់នឹងគ្នាជាង១០ ឆ្នាំមកហើយ ប៉ុន្តែគេមិនដឹងនោះទេថា ហេតុអ្វីបានជា ពេជ្រ សូលីកា ជ្រើសរើសភ្ជាប់ពាក្យ ជាមួយនឹងអតីតគូស្នេហ៍មិត្តរបស់ខ្លួន។ ការចាប់អារម្មណ៍នេះ ស្របពេលដែល ថៃ នារីសុជាតា ចេញមុខមកបើកកាយរឿងរ៉ាវទំនាក់ទំនងរវាងនាង និងពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់នឹងគ្នាជិត១០ឆ្នាំ។

ក្រោយឃើញរឿងរ៉ាវកូនស្រី ស្រាប់តែម្តាយរបស់ Fi ya ta បានបង្ហោះសារន័យអប់រំដ៏ល្អ ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយសារនេះមានខ្លឹមផ្សារថា៖“ពេលដែលដឹងថានរណាខ្លះជាមិត្ត នរណាខ្លះជាសត្រូវ កូនទាំងអស់ត្រូវចងចាំទុកក្នុងជីវិត អ្នកខ្លះចូលមកធ្វើស្គាល់រាប់អានដើម្បីតែផលប្រយោជន៍ នៅពេលដែលគេដឹងថាយើងអស់ផលប្រយោជន៍គេនឹងចាកចេញ។មិត្តខ្លះធ្វើល្អជាមួយយើងព្រោះតែចង់ដឹងរឿងយើង លុះដឹងហើយ ក៏ច្រណែន ឈ្នានីសយើង ដោយប្រើល្បិចកលឬស្យាបំផុត កូនជាមនុស្សត្រង់កូនស្រឡាញ់គេស្មោះ..ប៉ុន្តែគេមិនដូចកូនទេ ព្រោះតែជីវិតគេខ្វះភាពកក់ក្ដៅ គេច្រណែននឹងកូនដែលមានក្ដីស្រលាញ់ច្រើនជាងគេ។

ទោះបីជាឪពុកម្ដាយកូនបាក់បែកគ្នាពិតមែន ប៉ុន្តែពួកយើងផ្ដល់ក្ដីស្រឡាញ់ឱ្យកូនជានិច្ច ម៉ាក់មិនមែនជាមនុស្សដែលមើលឃើញប្រយោជន៍ពីកូន លក់កូនស៊ីដូចគេនោះទេ..ម៉ាក់ជាមនុស្សដែលយកកូនជាសំខាន់បំផុតក្នុងជីវិត.។ទាំងអស់នេះគឺជាមេរៀនសម្រាប់ជីវិតកូនតទៅមុខ កូនត្រូវដឹងថាត្រជាក់ឬក្ដៅ មិត្តល្អឬអាក្រក់ ព្រោះជីវិតយើងត្រូវជួបមនុស្សច្រើនទៀត មានទាំងល្អមានទាំងអាក្រក់..ម៉ាក់មានតែជូនពរកូន ផុតរឿងអាក្រក់ទាំងឡាយ ជួបតែមនុស្សល្អស្មោះត្រង់ភក្ដី ឈ្នះអស់មារសត្រូវ ជួបតែសុភមង្គលក្នុងជីវិត។ពីម្ដាយដែលស្រឡាញ់កូនៗបំផុត31.10.2019″៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment