ភ្នំពេញ ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឱក សុគន្ធកញ្ញា កំពុងតែក្លាយទៅជាម្តាយគេពរពោះកូនក្នុងផ្ទៃ ជិតសម្រាលហើយនៅពេលនេះ ក្រោមការមើលថែពីស្វាមីយ៉ាងខ្លាំង។ទោះបីជិតសម្រាល តែ ឱក សុគន្ធកញ្ញា នៅតែមានសុខភាពល្អទាំងម្តាយ និង ទារកក្នុងផ្ទៃ ។ ជាក់ស្តែងដែលគេតែងតែឃើញរូបនាងនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតស័ក្តិសមជាម្តាយសម័យថ្មី ។តែមុននេះបន្តិចអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះថា៖«មកដល់កន្លែងមានក្តីសុខហើយទាំងជំនាញ ទាំងផាសុខភាព និង សុវត្ថិភាព
អរគុណប៉ាប៉ា Charlie ដែលតែងតែគិតគូរដល់ សុខភាពនិងក្តីសុខគ្រប់យ៉ាង របស់ ម៉ាមី និង Charlie។ដឹងថាម៉ាមី ហត់នឿយនិងចុករោយពេញរាងកាយ ប៉ាប៉ា ខំស្វែងរកវិធីណាអាចជួយម៉ាមីបាន។ គ្រាន់តែលឺថាការម៉ាស្សាពេលមានផ្ទៃពោះជួយអោយម៉ាមីមានអារម្មណ៍ល្អ បំបាត់ចុករោយ និងជាពិសេសជួយដល់សុខភាពទារក ប៉ាប៉ា នាំមកភ្លាម។ អរគុណគ្រប់យ៉ាងសំរាប់ក្តីស្រលាញ់ ការយកចិត្តទុកដាក់ និង មើលថែ»ប្រភព៖ហ្វេសប៊ុក