អុញមានរឿងអីចេះ! ថ្ងៃស្អែករៀបការហើយ បែរជាមាននារីម្នាក់បានតេទៅលោក ហេង ឡុង យំឡំាប៉ាថា ខ្លួនជាប្រពន្ធលោក ផែ សុវណ្ណារិទ្ធ

នៅមុននេះបន្តិច លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ បានមានការបង្ហោះនូវឃ្លីបវីដេអូមួយ ដែលមានមនុស្សស្រីម្នាក់បានទូរស័ព្ទមកកាន់លោក នឹងបានមានការអះអាងថា ខ្លួនគឺជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ ដោយក្នុងនោះ លោកបានមានការរៀបរាប់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកថា៖ «អ្នកសិល្បៈម្នាក់ បានអះអាងថា ខ្លួនជាប្រពន្ធរបស់លោក ផែ សុវណ្ណារិទ្ធ (ដែលត្រូវជាស្វាមីរៀបការជាមួយនឹងកញ្ញា ធី សុវណ្ណថា) បានរស់នៅរួមរស់ជាមួយគ្នាអស់រយៈពេលជិត១០ឆ្នាំមកហើយ បានទូរសព្ទមកប្តឹងខ្ញុំ ដេីម្បីឲ្យជួយរកយុត្តិធម៌ជូន តើរឿងពិតយ៉ាងឬណា សូមបងប្អូនមើលវីដេអូខាងក្រោមទាំងអស់គ្នា»។

បេីតាមសម្តីសន្ទនាក្នុងឃ្លីបវីដេអូមួយនេះ លោក ហេង ឡុង ក៏បានផ្តល់យោបល់ទៅកាន់ស្រ្តីរូបនេះ ត្រូវមានភស្តុតាងបញ្ជាក់អោយច្បាស់ មុននឹងចោទប្រកាន់ចំពោះនរណាម្នាក់ ហើយលោកសន្យាក៏នឹងជួយផងដែរប្រសិនបេីរឿងនេះជាការពិតនោះ តែដោយសារលោកកំពុងមានកិច្ចការងារចុះតាមខេត្តប៉ុន្មានថ្ងៃ លោកក៏បានស្នេីអោយស្រ្តីរូបនេះ ព្យាយាមទប់អារម្មណ៏សិន។ បេីយេីងក្រឡេកមកមេីលពីមតិយោបល់របស់ប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសបុកឯណោះវិញ គឺភាគច្រៀនបានមានការលេីកឡេីងស្រដៀងគ្នាថា លោក ផែ សុវណ្ណារិទ្ធ និងកញ្ញា ធី សុវណ្ណថា បានមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលជាច្រេីនឆ្នាំមកហេីយ ហេីយថែមទាំងបេីកជំហរជាសាធារណៈទៀតផង។

Related posts

Leave a Comment