រន្ធត់ចិត្តខ្លាំងណាស់! ក្រោយទទួលដំណឹងកូនស្រីAmelia Bambridge បាត់បង់ជីវិត ម្តាយយំស្ទើគាំងបេះដូងយ៉ាងគួរអោយសង្វែកណាស់ (មានវីដេអូ)

កោះរ៉ុង៖ មហាជនជាច្រើនបានជ្រាបដឹងច្បាស់ហើយថា កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នារីជាជនជាតិ អង់គ្លេស ឈ្មោះ Amelia Bambridge អាយុ២១ឆ្នាំ បានបាត់ខ្លួននៅលើកោះរ៉ុង អស់រយៈពេល៧ថ្ងៃមកហើយ ដែលគិតមកដល់ថ្ងៃនេះ ចំណែកកាបូបដៃ កាបូបលុយ ទូរស័ព្ទ និងកាតធនាគាររបស់នាងត្រូវបានគេរកឃើញនៅលើដុំថ្មក្បែរមាត់ទឹក។ដោយឡែក ស្រាប់តែមុននេះបន្ដិច នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឲ្យដឹងពីដំណឹងដ៏សែនក្រៀមក្រំ

ចំពោះនារីជនជាតិអង់គ្លេសខាងលើនេះ ដោយលោកបានសរសេរប្រាប់ឱ្យដឹងថា៖”រកឃើញហើយ! ជាក់ស្តែង ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល7ថ្ងៃមកដល់ថ្ងៃ31ខែតុលាឆ្នាំ2019នេះ បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ N10°47.691 E102°26.645

ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង”។តួយ៉ាង ក្រោយពេលរកឃើញ សាកសពនារីខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុដើម្បីធ្វើការងារបន្តតាមនិតិវិធី។ហើយចំពោះរបាយការណ៍ពីសមត្ថកិច្ចជំនាញអំពីការស្លាប់របស់ស្ត្រីរងគ្រោះរូបនេះ ថាស្លាប់បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ដោយរង់ចាំការធ្វើកោសល្យវិច្ចយ័សិន។ ក្នុងនោះដែរ បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់ចិត្ដ ក្រោយគេរកឃើញសាកសពកូនស្រីរបស់ខ្លួនមក ដំណឹងមួយនេះ បានធ្វើឲ្យម្តាយ Amelia Bambridge យំសឹងតែគាំងបេះដូងទៅហើយ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment