រំជួលចិត្ត ពេលទស្សនាវីដេអូ Chef ប្ញទ្ធី រៀបរាប់ពីការតស៊ូ ក្នុងអាជីពចុងភៅ ២៥ ឆ្នាំ (វីដេអូ)

មហាជនអ្នកគាំទ្រ និង អ្នកនិយមទស្សនាកម្មវិធី Master Chef Khmer មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានថា Chef រិទ្ធី ក្នុងកម្មវិធី Master Chef Khmer បានទទួលមរណៈភាពនៅយប់នេះ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានបងន្តថា នាពេលនេះ គ្រូពេទ្យ នៅបន្តដាក់អុកស៊ីសែនសិន ដើម្បីពន្យាពេលឲ្យហួសម៉ោង១១យប់ ទើបដកចេញ ដើម្បីកុំឲ្យឆុងខ្លាំង ហើយនៅឯគេហដ្ឋាន បងប្អូន ក៏បានធ្វើរោងបុណ្យសព រួចរាល់ជាស្រេច ដើម្បីចាំទទួលChef រិទ្ធី ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង មហាជនអ្នកគាំទ្រកាន់តែស្រណោះស្រណោក អាលោះអាល័យដល់ Chef ប្ញទ្ធី កាន់តែខ្លាំងទៀតនោះ ក្រោយពីអ្នកទស្សនាបានត្រលប់ទៅមើលវីដេអូ បង្ហាញពីការតស៊ូរបស់លោករយៈពេលប្រមាណជា ២៥ ឆ្នាំ លើអាជីពជាចុងភៅនេះ តាមការបង្ហោះលើផេកផ្លូវការរបស់ Master Chef Khmer ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណកម្មការ Master Chef Khmer លោក ស៊ឺ សោភ័ណ្ឌប្ញទ្ធី បានចាប់អាជីពជាចុងភៅអស់រយៈពេល ប្រមាណជា ២៥ ឆ្នាំហើយ បន្ទាប់ពីលោកបានបញ្ចប់វិទ្យាល័យ ពោលគឺកំឡុងឆ្នាំ ១៩៩៤ នៅទីរួមខេត្តកំពង់ធំ។ ក្នុងវីដេអូនោះ Chef ប្ញទ្ធី បានឲ្យដឹងថា កាលនោះលោកមានក្តីស្រមៃចង់ក្លាយទៅជាចុងភៅក្នុងភោជនីយដ្ឋាន និង សណ្ឋាគារ លំដាប់ផ្កាយ ៥ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកលោកក៏បានសំរេចចិត្តរៀនធ្វើម្ហូប និង ធ្វើជាអ្នកជំនួយការផ្នែកចុងភៅក្នុងសណ្ឋាគារមួយ ដែលមានតួនាទីតូចៗនៅឡើយក្នុងចង្ក្រាន្តបាយរយៈពេល ៣ ឆ្នាំ ដែលគ្រានោះ លោកស្ទើរតែឲ្យលោកបោះបង់អាជីពជាចុងភៅទៅហើយ។ ប៉ុន្តែដោយគោលដៅ ការតាំងចិត្តច្បាស់លាស់ ទើបលោកបន្តការតស៊ូរហូតឈានក្លាយទៅជាចុងភៅល្បីឈ្មោះ និង ជាប្រធានផ្នែកចុងភៅក្នុងភោជនីដ្ឋាន និង សណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងប្រទេសកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកាន់តែក្តុកក្តួល នៅក្នុងវីដេអូនោះ លោកបានលើកទឹកចិត្តអ្នកដែលមានក្ដីសុបិនធ្វើជាចុងភៅ ដូចរូបលោកថា «មានក្តីស្រមៃដ៏ច្បាស់លាស់មួយ គឺជាការជំរុញទឹកចិត្ត ទៅរកភាពជោគជ័យ ដែលអ្នកចង់បាន»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment