ទីបំផុត! ស្រី្តជនជាតិអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង យ៉ាងអាថ៌កំបាំងពេលនេះគេបានរកឃើញហើយនៅឯ..

ប្រិយមិត្ដទទួលជ្រាបហើយ ដែលកាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នារីជាជនជាតិ អង់គ្លេស ឈ្មោះ Amelia Bambridge អាយុ២១ឆ្នាំ បានបាត់ខ្លួននៅលើកោះរ៉ុង អស់រយៈពេល៧ថ្ងៃមកហើយ ដែលគិតមកដល់ថ្ងៃនេះ ចំណែកកាបូបដៃ កាបូបលុយ ទូរស័ព្ទ និងកាតធនាគាររបស់នាងត្រូវបានគេរកឃើញនៅលើដុំថ្មក្បែរមាត់ទឹក។ ក្នុងនោះដែរ ក្នុងនាមគណៈបញ្ជាការខេត្ត ឯកឧត្តម គួច ចំរើន បន្ដដឹកនាំផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរក នារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនខាងលើនេះ។ ដោយកម្លាំងគ្រប់ប្រភេទ កំពុងបន្ដប្រតិបត្តិការស្វែងរក ដោយឥតថមថយឡើយ។ ចំពោះមុខនេះ ឯកឧត្តម គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយកំលាំងគ្រប់ផ្នែក តាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុង និងកន្លែងដែលនារីនោះ បានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកឧកញ៉ា ទៀ វិចិត្រ បានប្រាប់ឲ្យដឹងពីដំណឹងដ៏សែនក្រៀមក្រំ ចំពោះនារីជនជាតិអង់គ្លេសខាងលើនេះ ដោយលោកបានសរសេរប្រាប់ឱ្យដឹងថា៖”រកឃើញហើយ! ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល7ថ្ងៃមកដល់ថ្ងៃ31ខែតុលាឆ្នាំ2019នេះ បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំនុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ N10°47.691 E102°26.645 ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង”៕

Related posts

Leave a Comment