រំភើបចិត្តជំនួស! ឧកញ៉ា ឡេង ណាវ៉ាត្រា លើកដៃសំពះក្នុងអង្គពិធី ក្រោយត្រូវបានសម្ដេចតេជោ ហៅឈ្មោះចំៗ និងសរសើរ បែបនេះថា ឧកញ៉ាវ័យក្មេងនេះ គឺ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថានៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មានការវត្ថមានរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ Galaxy Navatra ទាំងអស់ ដែលកំពុងស្ថិតក្នុងកិច្ចការនាំយកនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀតដើម្បីចែកជូនពុកម៉ែបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលែក ស្រាប់តែនៅក្នុងកម្មវិធីជួបសំណេះសំណាលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងចំពោះសកម្មភាពដ៏ប្រពៃរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា យ៉ាងដូច្នេះថា: “ឧកញ៉ាវ័យក្មេងរូបនេះ ជួយដល់ទៅ ៦០ម៉ឺនដុល្លា ហើយដឹកអង្ករមកចែកអោយប្រជាពលរដ្ឋនៅបន្ទាយមានជ័យទៀត អរគុណណាស់សម្រាប់សកម្មភាពដ៏ល្អចេះជួយគ្នាក្នុងគ្រាមានអាសន្នបែបនេះ”។ ចំនែក លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកដៃសំពះសម្តេច ព្រោះតែអារម្មណ៍រំភើបជាខ្លាំង ដែលសម្តេច បានពោលពាក្យបែបនេះទៅកាន់លោក និងក្រុមការងាររបស់លោកផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment