ក្រោយផ្ទុះរឿងពេជ្រ សូលីកា ល្បីពេញប្រទេស ស្រាប់ប៉ាក្មេករបស់នាងបង្ហោះសារមួយឃ្លាដ៏ចាក់ដោតថា

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ ហាក់មានរឿងរង្គោះរង្គើរយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ទាក់ទងនឹងតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ពេជ្រ សូលីកា ដល់ថ្នាក់មានការ Live វីដេអូលើបណ្តាញសង្គម វែកញែកអំពីរឿងនាងរហូតមានអ្នកចូលមើលយ៉ាងច្រើនរាប់សែននាក់ផងដែរ។យ៉ាងណាមិញ

ស្រាប់តែប៉ុន្មានម៉ោងមុននេះវិញ ផ្អែកលើគណនីហ្វេសប៊ុកមួយ ដែលត្រូវបានគេស្គាល់ថា ជាគណនីឪពុករបស់គូដណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា បានបង្ហោះសារជាភាសាអង់គ្លេស ដែលបកប្រែជាភាសាខ្មែរ ពោលសរសើរកូនប្រសារបែបនេះថា៖ ទោះជាយ៉ាងណាក្តី ផ្អែកលើសារទាំងនេះ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនយ៉ាងខ្លាំង ដោយមានអ្នកចែករំលែកតៗគ្នាយ៉ាងច្រើនផងដែរ។ ហើយជាពិសេសនោះ សម្រាប់សារនេះ ក៏មានអ្នកចូលមកនិយាយថា លោកពិតជាប៉ាក្មេក Goal ដែលមនុស្សមួយចំនួនប្រាថ្នាចង់បានមែន។

ហើយមុននេះបន្តិចផងដែលស្រាប់តែ អនាគតឪពុកក្មេករបស់កញ្ញាពេជ្រ សូលីកា ដែលបានបង្ហោះនៅក្នុងហ្វេសបុករបស់គាត់ជាភាសាអង់គ្លេសថា ៖ “As Khim Han’s father I would like to thank Pich Solika’s mother who raising such a lovely, wonderful young daughter ; I find her so kind and considerate young woman. My wife and I and the rest of families family love you no matter what you are or who you are. We wish you both all the happiness in the world”

បកប្រែជាភាសាខ្មែរ៖ ក្នុងនាមជាឪពុករបស់ Khim Han ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកម្តាយរបស់ ពេជ្រ សូលីកា ដែលបានចិញ្ចឹមបីបាច់កូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់នេះ។ ខ្ញុំឃើញថា នាងគឺជាមនុស្សល្អ និងចេះពិចារណាម្នាក់។ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ស្រលាញ់នាង ដោយមិនខ្វល់ថានាងជាអ្វី ឬនាងជានរណាឡើយ។ យើងជូនពរឲ្យកូនទាំង២ជួបតែសុខសុភមង្គល៕ ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment