មហាជនជាច្រើនបានមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលលោក ស៊ូ សោភណ្ឌរិទ្ធិ ដែលជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer គឺបានទទួលមរណភាពហេីយ។ នេះបេីយោងតាមប្រភពដែលបង្ហោះចេញពីសារព័ត៌មាន កោះសន្តិភាព នៅមុននេះបន្តិច នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ក្នុងនោះដែរ ប្រភពខាងលើបានមានការបញ្ជាក់ឲ្យដឹងថា៖«ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ លោក ស៊ូ សោភណ្ឌរិទ្ធី បានឲ្យដឹងថា ជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់(ICU) នៃមន្ទីរពេទ្យខេមា ក្នុងខណ្ឌទួលគោក ដែលមានជំងឺសួតក្នុងដំណាក់កាលចុងក្រោយ មិនបានប៉ុន្មានម៉ោងផង ពេលនេះត្រូវបានលាចាកលោកហេីយ។
ខណៈនេះក្រុមគ្រួសារកំពុងដឹកសពយកទៅតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាន ដែលស្ថិតនៅក្នុងបុរីសែនសុខក្រាំងធ្នង់ សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ»។ ជាមួយគ្នានេះ មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញេីសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។