ថ្នាក់ដឹកនាំគំរូ! គ្រាន់តែលឺដំណឹងថាផ្ទះប្រជាពលរដ្ឋត្រូវឆាបឆេះ ឯកឧត្តម គួច ចំរើន មិននៅស្ងៀមទេគឺចុះទៅជួយផ្ទាល់តែម្ដង

ព្រះសីហនុ ៖ អគ្គិភ័យឆេះតូបលក់ដូរនៅម្តុំខាងក្រោយផ្សារលើក្រុងព្រះសីហនុ ជាប់និងផ្សារមជ្ឈមណ្ឌលពាណិជកម្ម សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឆាបឆេះយ៉ាងសន្ធរសន្ធៅ នៅវេលាម៉ោងជាង៩កន្លះព្រឹកថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៩នេះបង្កធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងតែម្ដងក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ ពន្លត់ហើយក្រុមសង្គ្រោះបានធ្វើប្រតិបត្តិការជួយពលរដ្ឋនិងដោះស្រាយបញ្ហាផ្សេងៗនៅកន្លែងកើតហេតុ

ដែលរហូតគិតមកដល់ម៉ោង១១ គឺបានរលត់ទៅវិញហើយ ដែលមានតូបលក់ដូរច្រើនតូបនៅប៉ែកខាងក្រោយផ្សារ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញ។ ហើយចំពោះដើមហេតុថាបណ្តាលមកពីបញ្ហាអ្វី យើងនៅមិនទាន់ដឹងឡើយ។យ៉ាងណាមិញ ក្រោយពីទទួលបានព៌តមានថា មានករណីអគ្គឺភ័យ ឆេះតូបលក់ដូរនៅម្តុំខាងក្រោយផ្សារលើក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់៤ រួចមក ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជេីញចុះទៅជួយអន្ដរាគមដល់ទីតាំងកន្លែងកេីតហេតុភ្លាមៗតែម្ដង។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment