ទំនប់អាងអូរខៃដន ត្រូវបានបាក់ បណ្ដាលឲ្យមានការជន់លិចផ្លូវជាតិលេខ៥ ចំណុចកូនដំរី និងភូមិមួយចំនួន ក្នុងសង្កាត់និមិត្ត ប្រឈមនឹងការរងគ្រោះ (មានវីដេអូ)

នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “កងពលតូចថ្មើរជើងលេខ៥១” បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ទំនប់អាងអូរខៃដនត្រូវបានបាក់បណ្ដាលឲ្យមានការជន់លិចផ្លូវជាតិលេខ៥ចំណុចកូនដំរីនិងភូមិមួយចំនួនក្នុងសង្កាត់និមិត្តប្រឈមនឹងការរងគ្រោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(បន្ទាយមានជ័យ)ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលហូរចេញពីអាងអូរខៃដនដែលបានបាក់នៅ ស្រុកអូរជ្រៅ មកកាន់ទីកន្លែងសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថាគិតត្រឹមព្រឹកនេះអាងអូខៃដនត្រូវបានបាក់បណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ដល់រង្វង់មូលផ្លូវលេខ៥៨ ហើយភូមិមួយចំនួន មានភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិនសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ប្រឈមនឹងការរងគ្រោះដោយទឹកជំនន់នេះ ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment