កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្តែងដ៏ស្រស់ស្អាតម្នាក់ គឺ ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ ជាផ្លូវការហើយ ព្រមទំាងមាន ការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។
លុះមកដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ តារាសម្តែងរូបនេះ បានសម្រាលកូនដោយជោគជ័យហើយ ដែលមានសុខភាពល្អទំាងម្តាយ និងកូន។
សូនីតា បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជំរាបសួរបាទ…លោកតាលោកយាយអ៊ុំពូមីង អោយអូនសុំណែនាំខ្លួនផងបាទ
•អូនឈ្មោះ ប៉ុល បូនីតតូ
•កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020
•វេលាម៉ោង 4:32pm
•អូនមានទំងន់ 3.6kg
អូនកើតក្នុងឆ្នាំកូនកណ្តុរមាស អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែលបាទ”។
ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែងរូបនេះ បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាព តុបតែងខ្លួនមុនពេលសម្រាល មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ តូតា បានបញ្ជាក់សារខ្លីមួយបន្ថែមថា ៖ “កើតកូនbeauty
ឈឺពោះតិចៗផាត់អោយហើយខ្លាចអត់ស្អាត”។
ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើនបានចូល comment ថា ៖ ម៉ែអើយម៉ែ ខ្យូតប៉ុណ្នឹងបានហើយ អូនចង់កើតមកហើយ, អ្នកម្តាយសម័យថ្មី, មនុស្សស្រីមិនថាក្នុងកាលៈទេសៈណាទេ គឺត្រូវតែស្អាតជានិច្ច, យីម៉ាមីអើយ ស្អាតដល់ម៉ោងកើតអូនហ្មងហ្ហា៎, កំសាន្ដអារម្មណ៍ម្យ៉ាងដែរបង។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅ មុនពេលសម្រាល របស់តារារូបនេះទំាងអស់គ្នា ៖