ការ​ធ្លាក់​យន្តហោះ​យោធា​លើក​ទី​២ ​​​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​មួយ​សប្តាហ៍​

ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង​បាន​ធ្លាក់​នៅ​ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ចន្ទ បណ្តាល​ឲ្យ​ស្លាប់​អាកាសយានិក​។ នេះ​ជាល​លើកឡើង​ពី​មន្ត្រី​ក្រសួងការពារជាតិ​ក្នុង​លើក​ទី​ពីរ​នៃ​ការធ្លាក់​យន្តហោះ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​តែ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ដោយសារ​តែមាន​បញ្ហា​គ្រឿង​បំពាក់​បរិក្ខារ។

យន្តហោះ​បាន​ធ្លាក់​មកលើ​ដី​នៅក្នុង​តំបន់ Aerzen ក្បែរ​តំបន់ Hamelin នៅ​ភាគ​ពាយព្យ​ប្រទេស​អាល្លឺម៉ង់​នៅវេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល។ មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នោះ​នៅ​ពំ​ុ​ទាន់​ត្រូវ​បានដឹង​នៅឡើយ​ទេ។

ក្រុម​ពន្លត់​អគ្គិភ័យ​បាន​រូតរះ​ទៅកាន់​កន្លែង​ធ្លាក់​យន្តហោះ​នោះ​ដែល​បាន​បណ្តាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ក្បែរ​តំបន់​ព្រៃ​។

ករណី​គ្រោះថ្នាក់​នោះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ ពី​ទីតាំង​ហ្វឹកហ្វឺន​បើកបរ​ឧទ្ធម្ភាគចក្រ​ក្ងទ័ព​អាល្លឺម៉ង់ Bundeswehr ក្នុង​តំបន់ Bueheburg។ អាកាសយានិក​បាន​ស្លាប់​ហើយ​នៅមាន​អ្នករងរបួស​ម្នាក់ទៀត​។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ម្នាក់​បាន​និយាយ​ដូច្នេះ​ប្រាប់​ដល់ AFP។

គ្រាន់តែ​រយៈពេល​១​សប្តាហ៍​កន្លងទៅ​តែប៉ុណ្ណោះ​ដែលមាន​យន្តហោះ​ប្រយុទ្ធ Eurofighter jest ពីរ​គ្រឿង​បាន​ធ្លាក់​នៅ​ភាគ​ឦសាន​ប្រទេស​អាល្លឺម៉ង់ បន្ទាប់ពី​បុក​គ្នា​នៅលើ​អាកាស​ដោយមាន​អាកាសយានិក​ម្នាក់​បាន​ស្លាប់​ហើយ​ម្នាក់ទៀត​បាន​លោត​ចេញពី​យន្តហោះ​ប្រកបដោយ​សុវត្ថិភាព៕

 

Related posts

Leave a Comment