ទំនងឆ្ងាញ់ដល់ហើយ! ប្រជាពលរដ្ឋ និងអាជីវករ ស្រុកម៉ាឡៃ ធ្វើស៊ុបជូនកងកម្លាំងហូប ទំាងខ្ទះ និងឆ្នាំងធំៗ ពេលកំពុងចុះជួយ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់, ពិសារួច ពួកគាត់ លាន់មាត់ថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “វរសេនាតូចថ្មើរជើងលេខ ប្រាំដប់បួ” បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាព ប្រជាពលរដ្ឋ និងអាជីវករស្រុកម៉ាឡៃ ដែលធ្វើស៊ុបឲ្យកងកម្លាំងហូប ដល់ថ្នាក់ធ្វើឲ្យមហាជនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើរដ៏ប្រពៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វេសប៊ុកដដែលបានបញ្ជាក់ថា “សូមអរគុណ ប្រជាពលរដ្ឋ និងអាជីវករ ស្រុកម៉ាឡៃ ដែលធ្វើស៊ុបឲ្យកងកម្លាំងហូប ពេលដែលកំពុងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សូមជួនពរប្រជាពលរដ្ឋ ព្រមទាំងអាជីវករស្រុកម៉ាឡៃ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន នឹងជួបតែពុទ្ធពរទាំងបួនប្រកាគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លៀងឡើយ។”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាបងៗ កងកម្លាំង ដែលបានពិសាស៊ុបនេះរួច បានចូល comment ថា ៖ ល្អខ្លាំងណាស់, ក្នុងនាមខ្ញុំ ជាប្រជាពលរដ្ឋកម្ពុជាមួយរូប និងជាកងកម្លាំងដែរនោះ ពិតជាសប្បាយរីករាយណាស់​ពេលដែលបានឃើញប្រជាពលរដ្ឋរបស់យើង យល់ពីតម្លៃនៃការលះបង់ របស់កងកម្លាំង, សូមសរសើរថ្វីដៃចុងភៅ ពិតជាឆ្ងាញ់មែន, ទឹកស៊ុបបងស្រីធ្វើឆ្ងាញ់ណាស់, ពិតជាទឹកចិត្តប្រពៃណាស់, ឃើញហើយឃ្លានដល់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment