សូមកុំឲ្យដូចមាត់អី! បុរសនេសាទម្នាក់បានឃើញសាកសពមួយអណ្ដែងនៅម្តុំកោះស្ដេច ប៉ុន្តែមិនប្រាកដថាជាសពរបស់នារីជនជាតិអង់គ្លេសដែលបាត់ខ្លួនឬមិនមែន

ព្រះសីហនុ ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទីប្រមាណម៉ោង៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី២៤តុលា ឆ្នាំ២០១៩មាននារីជនជាតិបរទេសម្នាក់ដែលមានឈ្មោះថា Bambridge Amelia Louise បានបាត់ខ្លួននៅកោះរ៉ុងសន្លឹម មកទល់និងពេលនេះសម្ថតកិច្ចបានប្រើគ្រប់វិធីអស់ហើយនៅតែរកមិនឃើញនារីជនជាតិអង់គ្លេសនោះទៀត។នេះបើយោងទៅតាមប្រភពពីរអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានធ្វើការលើកឡើងឲ្យដឹងថា ថ្ងៃទី៣០តុលានេះថា អ្នកនេសាទម្នាក់បានរាយការណ៍ទៅកងទ័ពជើងទឹកនៅតំបន់ខេត្តកោះកុង បន្ទាប់ពីប្រទះឃើញ

សាកសពអណ្ដែតនៅក្បែរកោះស្ដេច ចំណុចទឹកដីខេត្តកោះកុង កាលពីម៉ោងប្រមាណ១០ព្រឹក ដែលមានចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រ ពីកោះរ៉ុង។ អ្នកនេសាទមើលឃើញសាកសពអណ្តែតផ្ងារ ដែលទូទៅអ្នកនេសាទសនិដ្ឋានថា សពអណ្តែតផ្ងារ ជាសពមនុស្សស្រី។បន្ទាប់មកទៀតលោកក៏បានបន្ថែមបញ្ជាក់ថា៖«នៅថ្ងៃទី២៩ ទើបសមត្ថកិច្ច ទទួលបានដំណឹងថា អ្នកនេសាទប្រទះឃើញសាកសពអណ្ដែតកាលពីថ្ងៃទី២៧តុលានេះ។ អ្នកនេសាទគ្រាន់តែប្រទះឃើញ ហើយមករាយការណ៍ប៉ុណ្ណោះ។ មកដល់ពេលនេះ នៅមិនទាន់រកឃើញសាកសពនៅឡើងទេ ហើយយើងក៏មិនទាន់ប្រាកដថាសាកសពនោះ ជានារីជនជាតិអង់គ្លេសដែលបាត់ខ្លួនដែរ»។ លោក បន្ថែមថា សមត្ថកិច្ចកំពុងស្វែងរកសាកសព ដែលអ្នកនេសាទនោះ ប្រទះឃើញ។គិតមកដល់ថ្ងៃនេះ មានរយៈពេល៧ថ្ងៃហើយ ដោយអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា នៅមិនទាន់រកឃើញនារីជនជាតិអង់គ្លេស Bambridge Amelia Louise ដែលបានបាត់ខ្លួនននោះទេ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment