គួរឲ្យអាណិតកូននេណាស់! ពីរនាក់បងប្អូនបង្កើតមកបួស មានតែម្តាយអត់ឪពុក​ ឥលូវញោមស្រីត្រូវទឹកលិច លើកព្រះហស្ថសុំសម្ភារជួយម្ដាយ យ៉ាងកម្សត់…

នាពេលបច្ចុប្បន្ននេះ ជំនន់ទឹកភ្លៀង កាន់តែធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើន ជួបនូវការលំបាក ខ្លះត្រូវចាកឆ្ងាយពីផ្ទះសំបែង ហើយខ្លះទៀត ក៏ត្រូវបាត់បង់ផលដំណាំខ្ទេចគ្មានសល់អ្វី ។ ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកគ្រូ ជួប កក្តដា បានបង្ហោះរូបភាពពីរសន្លឹក របស់នេនតូច ពីរព្រះអង្គបងប្អូនបង្កើត បានមកបួសនៅវត្តប្រាសាទនាងខ្មៅ ដោយនេនតូចពីរព្រះអង្គនេះ មានតែញោមស្រី ហើយមានជីវភាពក្រលំបាកតោកយ៉ាកយ៉ាងខ្លាំង ហើយខណៈពេលនេះ ញោមស្រីកំពុងតែជួបគ្រោះទឹកជំនន់ដោយទឹកភ្លៀង ទើបនេនតូច មកសុំសម្ភារៈលោកគ្រូជួយញោមស្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកហ្វេសប៊ុករបស់លោកគ្រូ ជួប កក្តដា​ លោកបានធ្វើការបង្ហោះសារថា “បងប្អូនបង្កេីតមកបួសនៅវត្តប្រាសាទនាងខ្មៅ​ មានតែម្តាយអត់ឪពុក​តាំងពីតូចៗ ឥឡូវញោមស្រីត្រូវទឹកលិចលោកកូនៗមកសុំសម្ភារៈលោកគ្រូជួយញោមលោកផង​ ទោះបីជាយ៉ាងណាក៏ជាទឹកចិត្តកតញ្ញូរបស់កូនគិតដល់ម្តាយរហូតគ្រប់ពេល​”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ ដោយសារតែភាពកតញ្ញូ របស់កូន ទៅកាន់ម្តាយ ធ្វើឲ្យបងប្អូនអានហើយ មានបងប្អូនខ្លះស្ទើរស្រក់ទឹកភ្នែក ព្រោះតែភាពកតញ្ញូរបស់នេន តូចទាំងពីរអង្គ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment