ដូចបានសន្យាចឹង! ទីបំផុត លោក ឧកញ៉ា ឡេង ណាវ៉ាត្រា, ព្រាប សុវត្ថិ និងក្រុមគ្រួសារ Galaxy Navatra បានមកដល់ខេត្តបន្ទាយមានជ័យហើយ និងបានចុះចែក អង្ករ៥០តោន ស្បៀងអាហារ ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ថែមទៀត…(មានវីដេអូ)

កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ កាលពីម្សិលមិញនេះ ទៀត នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា “ជម្រាបសួរពុកម៉ែបងប្អូន ថ្ងៃស្អែកនេះខ្ញុំបាទ រួមទាំងក្រុមគ្រួសារ Galaxy Navatra ទាំងអស់បានរៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀតដើម្បីចែកជូនពុកម៉ែបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែលបានសន្យា នៅទីបំផុត នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា, លោក ព្រាប សុវត្ថិ, ខេម តារាចម្រៀងល្បីៗជាច្រើន និងក្រុមគ្រួសារ Galaxy Navatra បានមកដល់ខេត្តបន្ទាយមានជ័យហើយ និងបានចុះចែក អង្ករ៥០តោន និងស្បៀងអាហារជូនពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment