អុញនោះ! ក្រោយមានរឿងរ៉ាវហែកហួរគ្នារវាងកញ្ញាFi YaTa និង ប៊េនី យុាំង ស្រាប់តែអ្នកនាង ពេជ្យ សោភា បានបង្ហោះសារមួយយ៉ាងមានអត្ថន័យថា

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងហើយថា តារាចម្រៀងស្រីជួរមុខប្រទេសកម្ពុជា ដែលរូបនាងគឺជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស នោះគឺ អ្នកនាង ពេជ្យ សោភា ដែលតារារូបនេះពិតជាទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ មិនថាក្នុងស្រុក ឬ ក្រៅប្រទេសនោះឡើយ មិនតែប៉ុណ្ណោះអ្នកនាង នឹងរៀបអាពាហ៏ពិពាហ៏នៅឆ្នាំក្រោយ។ដោយឡែក តារាចម្រៀងស្រីដ៏ល្បីរូបនេះ បានមានការលេីកឡេីងទាក់ទងនឹងរឿងរ៉ាវដែលកំពុងផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសាររៀបរាប់ថា៖

«នៅអោយស្ងៀម ចិត្តត្រូវធ្ងន់ កុំតបត ទោះជាគេជេររឺដៀលអ្នកច្រើនយ៉ាងណាក៏ដោយ អ្នកត្រូវចាំថាភាពមិនតបតគឺឈ្នះ ដោយមិនបាច់ខំ អ្នកកាន់តែស្ងៀម គេកាន់តែឈឺ អ្នកកាន់តែត្រជាក់ គេកាន់តែក្តៅ នៅទីបំផុតគេទេជាអ្នកដុតខ្លួនឯងអោយដោយខ្លួនឯង ព្រោះយើងមិនបានតបត មេរៀនជីវិត»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment