កាលពី ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ដោយក្តីអាណិត បងប្អូន ដែលរងគ្រោះដោយសារទឹកជំនន់ គេឃើញ ចែកា និងស្វាមី បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជួយពួកគាត់ នូវទឹកប្រាក់រហូតដល់ទៅ ១០០០ ដុល្លារ សហរដ្ឋអាមេរិក។
ក្នុងនោះ លោក ហេង ឡុង បញ្ជាក់ថា “សូមថ្លែងអំណរគុណដល់ អតីត តារាចម្រៀង អឿន ម៉ូលីកា និងស្វាមី លោក ហុង ម៉ានុណ ម្ចាស់ហាង NK Molika Beauty Trading Co., LTD ដែលបានបរិច្ចាគ ថវិកាចំនួន ១.០០០ដុល្លារ តបតាមការអំពាវនាវ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង។ អរគុណសន្តិភាព”។
នៅមិនទាន់អស់ទេ កាលពីម្សិលមិញនេះ នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ ចែកា បានទៅដល់ខេត្តបន្ទាយមានជ័យ ហើយ ដើម្បីចូលរួម ក្នុងការចែកអំណោយពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
ចែកា បានភ្ជាប់សារមួយថា “សូមទេវតាជួយថែរក្សាបងប្អូន ដែលរងគ្រោះទឹកជំនន់ ទាំងអស់ ថ្ងៃនាងខ្ញុំ និងចែ ជំទាវឧកញ៉ា សៀវ ម៉ី និង ចែ រីយា និង ចែ សុផានីត បានចុះចែកជូនស្បៀងអាហារ របស់ប្រើប្រាស់ ចាំបាច់ និងថវិកា មាន5ម៉ឺនរៀល និង10ម៉ឺនរៀល ជូនដល់ពុកម៉ែបងប្អូន ដើម្បីបន្ធូរបន្ថយទុក្ខលំបាក ដល់ពួកគាត់ ទោះបី មិនច្រើនលើសលប់ តែវាជាទឹកចិត្តខ្មែរ ស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក តិចក្ដីច្រើនក្ដីតាមកំលាំងសទ្ធា Mo Lika”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖