ប្រពៃណាស់! ឃើញ បងប្អូន ដែលរងគ្រោះដោយសារទឹកជំនន់, កើតក្តីអាណិត ចែកា និងស្វាមី បានបរិច្ចាគថវិកាចូលរួមជួយ នូវទឹកប្រាក់រហូតដល់ទៅ…

អ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន ពិតជាជ្រាប ច្បាស់ហើយមើលទៅ កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ចែកា ទើបបានសម្រាលកូនដោយជោគជ័យហើយ។ កូនស្រី ចែកា មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ អ្នកខ្លះថាកាត់ទៅរកប៉ាៗរបស់គេ មិនត្រឹមតែប៉ុំណ្ណោះ ថែមទាំងមានឈ្មោះដ៏ពីរោះទៀត គឺ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមុខជំនួញ ដែលកំពុងតែជោគជ័យ ចែកា ក៏ជាមនុស្សម្នាក់ដែលមហាជនទូទៅទទួលស្គាល់ថាជាអ្នកដែលមានចិត្តសប្បុរសធម៌ផងដែរ តាមទង្វើររបស់ ចែកា កន្លងមក ដែលបានបរិច្ចាគជូនអ្នកដែលខ្វះខាតមិនដែលដាច់ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះទៀត ដោយក្តីអាណិត បងប្អូន ដែលរងគ្រោះដោយសារទឹកជំនន់, ចែកា និងស្វាមី បានបរិច្ចាគថវិកាចូលរួមជួយ នូវទឹកប្រាក់រហូតដល់ទៅ ១០០០ ដុល្លារ សហរដ្ឋអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោក ហេង ឡុង បញ្ជាក់ថា “សូមថ្លែងអំណរគុណដល់ អតីត តារាចម្រៀង អឿន ម៉ូលីកា និងស្វាមី លោក ហុង ម៉ានុណ ម្ចាស់ហាង NK Molika Beauty Trading Co., LTD ដែលបានបរិច្ចាគ ថវិកាចំនួន ១.០០០ដុល្លារ តបតាមការអំពាវនាវ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង។ អរគុណសន្តិភាព”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ភ្លាម ហ្វេនៗជាច្រើន របស់ ចែកា សម្តែងក្តីពេញចិត្តយ៉ាងខ្លាំង ហើយក៏បានចូល comment ថា ៖ សូមគោរពទឹកចិត្តដ៏ល្អរបស់ ចែ, បងប្អូនល្អ ចិត្តបុណ្យ ហើយសង្ហាទៀត, សូមកោតសរសើរយ៉ាងខ្លាំង ចំពោះប្អូនប្រុស និងប្អូនស្រី ព្រមទំាងនៅមាន ការលើកឡើងជាច្រើនទៀត ដែលបង្ហាញពីក្តីត្រេកអរជំនួស ក្រោយឃើញទង្វើររបស់ ចែកា និងស្វាមី ដែលចេះជួយគ្នា ក្នុងគ្រាដ៏លំបាកបែបនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment