បន្ទាប់ពីនាយក្រិន បង្ហោះថាប្រពន្ធរបស់ខ្លួន លួចមានសាហាយ ស្រាប់តែលោក សូមផ្តាំផ្ញើរទៅស្រ្តីគ្រប់រូបថា ពេលមានប្តី មានកូនហើយ សូមកុំផិតក្បត់គ្នា គួរតែអាណិតដល់កូនៗផង…មានវិដេអូ

ដូចដែលពុកម៉ែបងប្អូនបានជ្រាបហើយថា កាលពីព្រឹកមិញនេះ តារាកំប្លែងនាយក្រិន បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ”។ ភ្លាមនោះក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍អាណិតដល់តារាកំប្លែងនាយក្រិនយ៉ាងខ្លាំង និងបង្កឲ្យមានការភ្ញាក់ផ្អើល ធ្វើឲ្យគ្រប់បណ្តាសារព័ត៏មានបានចុះធ្វើការផ្សាយ។

ដោយឡែកនៅថ្ងៃនេះតារាកំប្លែងនាយក្រិនបានធ្វើការបកស្រាយការពិតហើយថា “លោកបានប្រាប់ថា រឿងរ៉ាវរបស់លោកបានកើតឡើងជាច្រើនខែមកហើយ ហើយលោកក៏មិនចង់បង្ហោះសារឲ្យបងប្អូនបានដឹងលឺអ្វីនោះដែរ ព្រោះថានេះគឺជាការអៀនខ្មាស់របស់មនុស្ស បើយើងបែកក៏បែកគ្នាតាមសម្រួលទៅ។ លោកបានបន្តទៀតថា មូលហេតុដែលលោកបង្ហោះសារបែបនេះ ពីព្រោះលោកធ្លាប់បានប្រាប់ប្រពន្ធរួចមកហើយថាកុំឲ្យយករឿងបែកបាក់គ្នានេះមកធ្វើការបង្ហោះ តែស្រ្តីជាប្រពន្ធមិនព្រមស្តាប់លោក ទើបលោកសម្រេចចិត្តបង្ហោះសារខាងលើតែម្តងទៅ។ រូបលោកជាបង្គោលគ្រួសារមួយទាំងមូល ត្រូវមើលថែកូន ត្រូវមើលថែហាង និងសិល្បៈទៀត ខណៈពេលដែលកំពុងតែស្មុគស្មាញដូចនេះ ក៏ធ្វើឲ្យសម្រេចបង្ហោះសារ ដើម្បីឲ្យខាងប្រពន្ធលោកបញ្ឈប់ទៅ។

លោកក៏បានផ្តាផ្ញើរទៅកាន់មនុស្សគ្រប់រូបថា បើសិនជាមានប្តី មានកូនរួចហើយ សូមកុំធ្វើដូចជាប្រពន្ធរបស់គាត់អី អាណិតដល់កូនដែលគ្នាមិនដឹងអី គ្នាមិនចង់បាត់បង់ម្តាយ ឬឪពុកទេ ហើយអ្វីដែលកាន់តែពិសេសនោះ គឺកូននៅតូច ត្រូវការ ការពារ ការស្រលាញ់ ពីឪពុកម្តាយ ។

Related posts

Leave a Comment