ទោះ លោកស្រី ទ្រី ដាណា កំពុងឈឺក៏ដោយ ក៏នៅតែបន្ត ទៅចែកអំណោយជូនពលរដ្ឋ ព្រឹកមិញនេះទៀត ទំាងស្នាមញញឹម ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ទប់ចិត្តមិនជាប់ ក៏និយាយថា…

កាលពីម្សិលមិញនេះ នាយប់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ ដោយសារមើលឃើញ ការប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត របស់បងៗកងកម្លាំង ដែលបានព្យាយាមក្នុងកិច្ចការដ៏សំខាន់មួយនេះ ក្នុងការជួយសង្រ្គោះ និងជម្លៀស ពលរដ្ឋ មកកាន់ទីទួលមានសុវត្ថិភាព ដែលរងគ្រោះដោយសារទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេឃើញ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានទៅដល់ទៅនោះ ទំាងយប់ តែម្តង ដើម្បីសួរសុខទុក្ខពួកគាត់ ព្រមទំាងបានជូនថវិកា ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀលផងដែរ ជាការលើកទឹកចិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ក៏បានបញ្ជាក់ប្រាប់ថា “រំភើបចិត្ត ឃើញបងៗកងកម្លាំង ខំប្រឹងសង្គ្រោះប្រជាជន ក្នុងគ្រោះទឹកជំនន់ ដ៏លំបាកនេះ (ទីណាមានទុកលំបាក គឺមានពួកគាត់ចុះជួយ) នាងខ្ញុំមានតែថវិកាខ្លះ លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងស្នាមញញឹម នៅពេលខាងមុខ នាងខ្ញុំនឹងយកអំណោយ ទៅជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះនៅខណ្ឌដង្កោ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ លោកស្រី និងស្វាមី នៅតែបន្តសកម្មភាពសប្បុរសធម៌ ដោយបានចែកអំណោះ ជូនពលរដ្ឋ នៅ ខណ្ឌព្រែកព្នៅ វិញម្តង បើទោះជាលោកស្រី កំពុងឈឺក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ថៅកែហាងពេជ្រ រូបនេះបានបញ្ជាក់ថា ៖ “ព្រឹកនេះ ចែកអំណោយរួចរាល់ហើយ សម្រាប់ ខណ្ឌព្រែកព្នៅ សូមអរគុណលោកពូអភិបាលខណ្ឌ ដែលបានចូលរួមជាមួយនាងខ្ញុំហើយ សូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្រឡាញ់រូបនាងខ្ញុំ និងស្វាមី សរុបចំនួន 723 គ្រួសារ ក្នុងនោះមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកាក្នុងមួយគ្រួសារ 5 ម៉ឺនរៀល ដោយអំណោយនេះសរុបថវិកាចំនួន 32350$
សប្បាយចិត្តណាស់ក្រោយពេលឃើញស្នាមញញឹមរបស់ពួកគាត់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ មានអ្នកខ្លះបានចូល comment ថា ៖ បងស្រីសែនល្អ, ឈឺហើយនៅតែញញឹមទៀត បេះដូងខ្ញុំ, ស្រលាញ់ខ្លាំង មិនដឹងនិយាយយ៉ាងម៉េច ទើបសមទេ បើល្អយ៉ាងនេះ, ភាពទន់ភ្លន់ ឱនលំទោន មានការគោរពដោយហត្ថសំពះ មុខញញឹមរួសរាយ ដោយមិនគិតប្រកាន់ខ្លួនជាអ្នកមាន ជាអ្នកក្រ ចំណុចនេះហើយ ដែលអ្នកផងគោរពឱ្យតម្លៃ ដោយក្តីស្រឡាញ់ស្មោះត្រង់ ស្រឡាញ់ទឹកចិត្ដ បងស្រីណាស់ ជាស្រ្តីទន់ភ្លន់ តែមិនទន់ជ្រាយ ជាមនុស្សរឹងមាំ តែមិនរឹងរូស៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment