បន្ទាប់ពីការប្រើសត្វសុនខ ហិតក្លិន ពេលនេះ អជ្ញាធរបានឈានដល់ការប្រើឧទ្ធម្ភាគចក្រ័ ក្នុងការស្វែងរកស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំងលើកោះរ៉ុង

នៅមុននេះបន្តិច យោងតាមហ្វេសបុកផេច “Huy Bunleng” បានផ្តល់ព័ត៌មានបន្ថែមជុំវិញការស្វែងរកជនបរទេសស្រី ដែលបានបាត់ខ្លួននៅលើកោះរ៉ុង ដោយជូនដំណឹងថា:

“ក្រុងកោះរ៉ុង-(ដំណឹងបន្ថែម) ក្រៅពីការប្រើសត្វសុនខ ហិតក្លិន នៅរសៀលថ្ងៃ30ខែតុលា2019នេះ អជ្ញាធរបានឈានដល់ការប្រើឧទ្ធម្ភាគចក្រ័ ក្នុងការស្វែងរកស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួនយ៉ាងអាថ៍កំបាំងលើកោះរ៉ុង ខេត្តព្រះសីហនុ បន្ទាប់ពីប្រតិបត្តិការរុករកដោយថ្មើរជើង នៅលើដីកោះ និងក្នុងលម្ហសមុទ្រមិនជួបប្រទះ ។ សម្រាប់ប្រតិបត្តិការស្វែងរក មន្ត្រីថ្លែងថា កំពុងធ្វើបន្តរហូតមកដល់ល្ងាច ថ្ងៃ30តុលា2019នេះ គេនៅមិនទាន់ប្រទះឃើញស្ត្រីជនជាតិអង់គ្លេសឈ្មោះAmelia Bambridge អាយុ 21ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុងតាំងពីទៀបភ្លឺថ្ងៃ24តុលា2019 នោះ និងមិនទាន់ដឹងពីជោគវាសនារបស់ស្ត្រីជនជាតិអង់គ្លេសរូបនោះថាយ៉ាងណានៅឡើយ ។ មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយPNN ដឹងថា ។ ក្រៅពីការស្វែងរកមនុស្ស ការស្រាវជ្រាវផ្សេងៗក៍កំពុងធ្វើដែរពីសមត្ថកិច្ចជំនាញ ដើម្បីរកប្រភពនិងដើមហេតុដែលនាំទៅដល់ការបាត់ខ្លួននេះ”៕

Related posts

Leave a Comment