គួរឲ្យសរសើរណាស់! ទោះបីពិការកាយតែមិនពិការចិត្តនោះទេ ឃើញប្រជាពលរដ្ឋកំពុងលំបាក ឆ្លៀតជួយលុយចំនួន…..

ប្រិយមិត្តជ្រាបហើយប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះជាបន្ដបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្គួរ ខេត្ដកណ្ដាលបានទទួលរងឥទ្ធិពលជំនន់ទឹកភ្លៀង បានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាលក្រុងខេត្ត ស្រុក ភូមិ នានាទូទាំងប្រទេស កំពុងតែលិចលង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះសម្បែងទ្រព្យសម្បិត្តិ ដំណាំ សត្វចិញ្ចឹម នឹងខ្វះខាត់ស្បៀងអាហារទៀតផង។​ ស្របពេលមានអាសន្ន កងកម្លាំងអជ្ញាធរគ្រប់ជាន់ថ្នាក់ក៏កំពុងតែចុះជួយសង្គ្រោះទាំងយប់ថ្ងៃមិនខ្លាចនឿយហត់ ដើម្បីចម្លៀសប្រជាពលរដ្ឋដែលរងគ្រោះនៅតំបន់លិចទឹកទៅរកទីទួលសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនេះបើយោងទៅតាមការបង្ហោះរបស់លោក ពេជ្រ ស្រស់ នៅមុននេះបន្តិចបានបង្ហោះឲ្យដឹងថា ៖ « បងប្រុសឈ្មោះ ចៅ គីង្គក់ ពិការភាពពិតមែនប៉ុន្តែបេះដូងគាត់មិនពិការទេ គាត់បានឧបត្ថម្ភ២ម៉ឺនរៀលដើម្បីទិញស្បៀងដល់បងប្អូនត្រូវទឹកជន់លិច ខ្ញុំពិតជាមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មោទនភាព ចំពោះបេះដូងបងណាស់ ហើយខ្ញុំ នឹងឧបត្ថម្ភថវិកាជូនបងប្រុស20$វិញដើម្បីទុកទិញអាហារ។ បុណ្យកើតចេញពីការលះបង់និងចេតនាបរិសុទ្ធ » ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment