ពុទ្ធោអើយ! ឪពុកយំអោបស ពកូនស្រី រួចរៀបរាប់ទាំងទឹកភ្នែកថា “​ហេតុអ្វីក៏កូនដាច់ចិត្តចាកចេញចោលពុកទាំងមិនទាន់បានបំពេញបំណងប្រាថ្នារបស់ពុកចឹង ?

នៅលើលោកយើងនេះ គ្មាននរណាម្នាក់អាចកំណត់បានទេថា ខ្លួននិងត្រូវ លាចាកលោកទៅនៅថ្ងៃណា ពេលណា វេលាណា នោះឡើយ ព្រោះច្បាប់នៃធម្មជាតិ បានកំណត់អ្វីៗគ្រប់យ៉ាងមករួចជាស្រេចហើយ ។ ច្បាប់នៃធម្មជាតិ មួយនេះ គ្មាននរណាម្នាក់អាចតវ៉ាបាន អាចប្រឆាំងបាន មិនថាអ្នកមាន ឬ អ្នកក្រ គឺត្រូវតែជួបដូចគ្នា។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ហែន សុធិ ដែលកំពុងតែយំអោបស ពកូនស្រី ដែលមានឈ្មោះថា រ៉ាន ស្រីរត្ន័ អាយុ 22 ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថានវ៉ានដាគណនេយ្យ បានជួបគ្រោះថ្នា ក់ចរាចរណ៍ បណ្តាលឲ្យស្លា ប់បា ត់ប ង់ជីវិតទាំងវ័យក្មេង។

ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារទាំងទឹកភ្នែកថា “សូមវិញ្ញាណខ័ណ្ឌកូនស្រីសម្លាញ់បានទៅកាន់សុខគតិភពកុំបីខានឡើយ ជាតិក្រោយសូមកុំអោយកូនអភព្វ័អា យុខ្លីអញ្ចឹងទៀត កូនស្រីខ្ញុំស្រស់ស្អាតណាស់ សម្បុរស រាងស្ល៊ីម រួសរាយរាក់ទាក់ កូនមិនទាន់បានយកបរិញ្ញាបត្រមកអោយពុកផង ឥឡូវកូនទៅចោលពុកបាត់ ( កូនស្រីសម្លាញ់ រ៉ាន ស្រីរត្ន័ អាយុ 22 ឆ្នាំ )”។

ម្ចាស់គណនីហ្វេសប៊ុកបានបន្ថែមទៀតថា “កូនស្រីសំនព្វ រ៉ាន ស្រីរ័ត្ន ( ធីងធីង, នាង )អាយុ 22ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៅវិទ្យាស្ថានវ៉ានដាគណនេយ្យ កូនស្រីបានចំណាយពេល១៦ឆ្នាំហើយក្នុងកាសិក្សា ចុះម្ដេចកូនមិនចាំពាក់មួកទទួលបាច់ផ្កាទទួលសញ្ញាបត្របរិញ្ញាបត្រមកបង្ហាញពុកមកជូនពុកចឹង ? ពុកចង់ឃើញកូនបញ្ចប់ការសិក្សាដោយជោគជ័យហើយយកសញ្ញាបត្រមកបង្ហាញពុកដើម្បីបញ្ជាក់ពីលទ្ធផលដែលកូនខិតខំប្រឹងប្រែងអស់រយៈពេល១៦ឆ្នាំកន្លងមកនេះ ពុកចង់ឃើញកូនជោគជ័យ ពុកចង់ឃើញកូនយកចំណេះដឹងដែលកូនមានមកជួយដល់សង្គមជាតិយើងណាស់…..!។ តែពេលនេះពុកខកបំណងហើយ កូនដឹងអត់ ? ហេតុអីក៍កូនដាច់ចិត្តចាកចេញចោលពុកទាំងមិនទាន់បានបំពេញបំណងប្រាថ្នារបស់ពុកចឹង ? “។

Related posts

Leave a Comment