បន្ទាប់ពីនាយក្រិន បង្ហោះថាប្រពន្ធរបស់ខ្លួន លួចមានសាហាយ ស្រាប់តែនាយកុយ បង្ហាញអារម្មណ៍ហួសចិត្ត

ភ្នំពេញ៖ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពីម្សិលមិញនេះ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ តារាកំប្លែងទាបល្អិត នាយ ក្រិន បានបង្ហោះសារនៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់លោក ដោយបានប្រកាសថាភរិយារបស់លោក ដែលមានឈ្មោះ យ៉ាយ៉ា បានផិតទៅរកប្រុសថ្មី ដែលធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រមានការអាណិតអាសូររូបលោក និងភ្ញាក់ផ្អើលជាខ្លាំង។ ជាក់ស្តែង បើយោងតាមរយៈខ្លឹមសារ ដែលនាយ ក្រិន បានបង្ហោះនោះ មានខ្លឹមសារទាំងស្រុងថា៖”ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត

កូនជូនពរម៉ាក់សុខផ្លូវកាយ”។ ក្រោយការបង្ហោះពាក្យពេជ្រនេះរួចមក មហាជនជាច្រើន បាននាំគ្នាលើកទឹកចិត្ដទៅដល់ នាយ ក្រិន អោយខិតខំតស៊ូក្នុងជីវិត គឺដើម្បីកូនៗ។យ៉ាងណាមិញ ទាក់ទងចំពោះរឿងខាងលើនេះដែរ ស្រាប់តែឪពុកធម៌ នាយក្រិន នោះគឺលោក ជួងជី ហៅនាយកុយ បានសម្តែងការហួសចិត្តជាខ្លាំងចំពោះបុរសដែលឆក់យកប្រពន្ធនាយក្រិន នេះទៅ ដោយគាត់បានធ្វើការលើកឡើង ក្នុងជំនួបទូរស័ព្ទជាមួយនគរធំ ដែលមានខ្លឹមសារថា៖

«ចុះអ្នកណាទៅ វាមិនដឹងថានារីហ្នឹងជាប្រពន្ធនាយក្រិន ទេអី មកយកប្រពន្ធគ្នាអីចឹង»? នាយកុល បានបន្ដទៀតថា៖«ខ្ញុំគ្មានបំណងទៅផ្សះផ្សាឲ្យនាយក្រិន និងប្រពន្ធគេត្រូវរ៉ូវគ្នាវិញទេ ព្រោះជារឿងផ្ទៃក្នុងគ្រូសាររបស់គេ ប៉ុន្តែខ្ញុំហួសចិត្តណាស់ដែលមានប្រុសទៅឆក់យកប្រពន្ធពីនាយក្រិន ហ្នឹង»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment