ក្តៅៗ! បុរស៦នាក់ធ្វើការនៅកោះរ៉ុង ត្រូវបានសម្ថកិច្ចនាំខ្លួនមកសាកសួរ ដើម្បីដឹងថា

ភ្នំពេញ៖ មហាជនជាច្រើនបានដឹងច្បាស់ហើយចំពោះរឿងរ៉ាវកក្រើកបណ្តាញសង្គម ដោយសាតែ មានស្ត្រីជនជាតិអង់គ្លេសម្នាក់ឈ្មោះ Amelia Ba mbridge បានបាត់ខ្លួននៅលើកោះរ៉ុងនៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។រហូតដល់ពេលនេះ នៅមិនទាន់មានដំណឹងពីនាងនៅឡើយទេ ខណៈដែលសមត្ថកិច្ចបានប្រើគ្រប់វិធីសាស្ត្រដើម្បីស្វែងរកនារីអង់គ្លេសខាងលើហើយ។ យ៉ាងណាមិញ បច្ចុប្បន្នក្រុមគ្រួសាររបស់នាង Amelia ក៏បានមកដល់កោះរ៉ុង និងបន្ដស្វែងរកនាងផងដែរ។បើតាមសម្ដីរបស់ឪពុកនាងឈ្មោះ Phil Bambridge

បានបញ្ជាក់ថាកូនស្រីរបស់លោកជាក្មេងឆ្លាតម្នាក់ និងមិនដែលមានបញ្ហាផ្លូវចិត្តនោះទេ។ ក្រោយពីចប់វិស្សមកាលនៅកោះរ៉ុងនេះហើយ នាងមានគម្រោងទៅបង្រៀនភាសាអង់គ្លេសនៅប្រទេសវៀតណាម ដូចឪពុកថែមទៀត។ ដោយឡែក លោក Phil បានបន្ដទៀតថាក្រោយពីការស្វែងរកកូនអស់ជាច្រើនថ្ងៃមកនេះ លោកនិយាយដោយស្មោះត្រង់ ថាមិនមានសង្ឃឹមថារកនាងឃើញនៅមានជីវិតឡើយ ព្រោះថាដំណឹងនៃការរកឃើញនោះស្ងាត់ឈឹងតែម្ដង។ ដោយក្រៅពីសម្ភារៈក្នុងកាតាបនាង គឺមិនមានដានអ្វីដែលឈានទៅរកឱ្យឃើញនាងវិញនោះទេ។ជាក់ស្តែង លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងបានប្រាប់ឲ្យដឹងថា

មន្ត្រីជាន់ខ្ពស់កម្លាំងមូលដ្ឋានបាននាំខ្លួនបុរស ៦ នាក់ ដែលធ្វើការនៅលើកោះរ៉ុង ក្នុងភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ទៅសាកសួរ ប៉ុន្តែនេះគ្រាន់តែជាការតាមដានប៉ុន្នោះ មិនទាន់មានការដាក់ពាក្យបណ្តឹងចំពោះបុរសទាំង ៦ នាក់ នោះឡើយ។ការនាំខ្លួន បុរសទាំង ៦ ទៅសាកសួរ ដោយសារតែកន្លងមកសមត្ថកិច្ចធ្លាប់ទទួលបានដំនឹងថា ៖ ពួកគេធ្លាប់បង្ហាញសកម្មភាពមិនសមរម្យទៅលើភ្ញៀវទេសចរណ៍ ជាពិសេសគឺភ្ញៀវស្រីៗតែម្តង។បន្ថែមពីនេះទៀត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា: “យើងបានសំរេចថាបេសកកម្មស្វែងរកនារីបរទេស នឹងមិនត្រូវបានបញ្ចប់ទេ រហូតទាល់តែរកឃើញថានាងនៅរស់ ឬក៏ជាស ពរបស់នាង ប្រសិនបើនាងបានស្លាប់។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment