បងស្រីស្អាត ដាណា៖ បង្ហោះសារមួយយ៉ាងចាក់ដោត «ខ្ញុំមិនភ្លេចទេ ការលំបាកនិងការតស៊ូ»

ភ្នំពេញ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏និងកោតសរសើរជាខ្លាំងដោយ កាលពីព្រឹកមិញ នារីរូបស្រស់ម្នាក់ ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ ដាណា បានយកអំណោយទៅចែកជូនចាស់ៗជិត ២០០នាក់ និងសិស្សានុសិស្សជិត ១០០នាក់នៅក្នុងភូមិផ្សារលិច ជាទីកន្លែងកំណើតរបស់អ្នកស្រី ជាទីដែលអ្នកស្រីធ្លាប់ជួបការលំបាក និងតស៊ូគ្រប់បែបយ៉ាង រហូតមានក្រុមហ៊ុនដូចសព្វថ្ងៃ។យ៉ាងណាមិញ អ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់ក្រោយពេលចែកអំណោយថា៖ “ធ្វើបុណ្យជាមួយអ្នកឆ្ងាយ កុំភ្លេចអ្នកជិត! ថ្ងៃនេះខ្ញុំបានចែករំលែករបស់ខ្លះដែលខ្ញុំមាន ទៅឱ្យអ្នកក្រខ្សត់ ជួបការលំបាក នៅភូមិផ្សារលិច ដែលជាទីកន្លែងកំណើតខ្ញុំ។ ទីនេះហើយ ដែលខ្ញុំចាប់ផ្ដើមជីវិតដ៏លំបាក ទីនេះហើយដែលឱ្យខ្ញុំស្គាល់អ្វីជាការតស៊ូ ហើយទីនេះតែងរំលឹកខ្ញុំថា ខ្ញុំបានចាប់ផ្ដើមចេញពីចំណុចណា។គួរបញ្ជាក់ផងដែរថា មី ត្រីខ អង្ករ និងលុយកាក់បន្តិចបន្តួច ត្បិតថាវាមិនអាចជួយបានក្នុងរយៈពេលយូរ ប៉ុន្តែវាក៏អាចជួយសម្រាលបានមួយគ្រា ហើយសង្ឃឹមថា

បងប្អូនទាំងអស់នៅទីនេះ មានជីវិតប្រសើរជាងមុន។ ខ្ញុំឃើញទឹកភ្នែកពួកគាត់រមៀលស្រក់ចុះ ខ្ញុំឃើញភាពរីករាយរបស់ពួកគាត់ ខ្ញុំក៏សប្បាយចិត្តដូចគ្នាដែរ។ដោយឡែក នេះជាកម្លាំងចិត្ត ដែលខ្ញុំត្រូវខំប្រឹងប្រែងបន្ត ហើយសន្យានឹងខ្លួនឯងថា ធ្វើតែអំពើល្អជាមួយមនុស្សជុំវិញខ្លួន។ តិចតួចក្ដី ច្រើនក្ដី ជាទឹកចិត្ត ហើយក៏សង្ឃឹមថាអ្នកដែលបានសុខស្រួលហើយ អាចចែករំលែកទ្រព្យខ្លះ ទិញយកក្ដីសុខ តាមរយៈការជួយមនុស្សដែលកំពុងជួបការលំបាកជុំវិញខ្លួន។”ជាក់ស្តែង ដំបូងឡើយ អ្នកស្រី ទ្រី ដាណា គ្រាន់តែជាអ្នកលក់ខោអាវជជុះ និងឥវ៉ាន់ក្រោមឆត្រ មុខរោងចក្រប៉ុណ្ណោះ។ ក្នុងជីវិតជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូច អ្នកស្រីតស៊ូគ្រប់បែបយ៉ាង និងសន្សំបានប្រាក់មួយចំនួន ក៏ទៅដាក់ទុនរកស៊ីតិចតួច។ ចាប់ផ្ដើមរកស៊ីដំបូង

គឺយកគ្រឿងសម្អាងពីគេ មកដើរលក់តាមផ្សារ ដោយជំពាក់ខ្លះ និងឱ្យថ្លៃដើមខ្លះ។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ព្រោះអ្នកខ្លះមិនលក់ឱ្យ ព្រោះគេខ្លាចជំពាក់មិនសង។ដោយសារមានភាពរួសរាយ និងការអាណិត ទើបធ្វើឱ្យអ្នកលក់តាមផ្សារស្រលាញ់ចូលចិត្ត ហើយជួយយកឥវ៉ាន់កាន់តែច្រើន។ ក្រោយមក អ្នកស្រីមានដើមទុនច្រើនគួរសម ពោលគឺនៅអំឡុងឆ្នាំ២០១២ ក៏ចាប់ផ្ដើមស្គាល់គេ និងប្រថុយយកគ្រឿងសម្អាងពី ប្រទេសថៃមកលក់បន្ត។យ៉ាងណាមិញ ទំនុកចិត្តពីអ្នកតំណាងចែកចាយ ធ្វើឲ្យអ្នកស្រីសម្រេចចិត្តបើកក្រុមហ៊ុននាំចូលគ្រឿងសម្អាងជាផ្លូវការ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨

ដោយដាក់ឈ្មោះថា ដាណា ទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី។ សព្វថ្ងៃ ក្រុមហ៊ុននេះ មានអ្នកតំណាងចែកចាយបន្ត រហូតដល់រាប់ម៉ឺននាក់ គ្រប់ខេត្ត រាជធានី ទូទាំងប្រទេសកម្ពុជា។ ជាមនុស្សមានក្ដីស្រមៃធំ អ្នកស្រី ទ្រី ដាណា មិនបានបញ្ចប់គោលដៅត្រឹមនេះទេ គឺស្វែងយល់ពីជំនួញថ្មីៗបន្តបន្ទាប់។ទន្ទឹមនឹងនេះ អគ្គនាយិកាក្រុមហ៊ុនសម្អាងរូបនេះ កឺនឹកឃើញទៅដល់គ្រឿងអលង្ការ មាស ពេជ្រ សម្រាប់តែងខ្លួនរបស់នារី។ បន្ទាប់ពីព្យាយាមសិក្សាពីវាអស់រយៈពេលប៉ុន្មានឆ្នាំរួចមក អ្នកស្រី ទ្រី ដាណា ក៏បានសម្រេចបើកហាងពេជ្រមួយទៀត ដាក់ឈ្មោះថា «ដាណា » កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment