ភ្នំពេញ ៖ប្រិយមិត្តជាច្រើនបានប្រាកដជាជ្រាបដឹងហើយថា តារាចម្រៀងស្រីកញ្ញា ពេជ្រ សូលីកា ស្របពេលដែលភ្ជាប់ពាក្យទើបមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែបែកធ្លាយដំណឹងដ៏រសើប និងភ្ញាក់ផ្អើល ក្រោយពេលដែលមិត្តភក្តិទម្លាយរឿងទាក់ទងជាមួយគូដណ្តឹងរបស់ខ្លួន។យ៉ាងណាមិញ បើយោងតាមការបញ្ជាក់ពីមិត្តភក្តិរបស់តារាស្រីកញ្ញា ពេជ្រ សូលីកា បានលើកឡើងថា រវាងនាងនិង ពេជ្រ សូលីកា បានស្រលាញ់រាប់អានគ្នាមានរយៈពេលជិត១០ឆ្នាំមកហើយ
និងក៏ធ្លាប់ជាសង្សារបងប្រុសធំរបស់នាងផងដែរ។ ជាក់ស្តែង ពេលបែកគ្នា ពេជ្រ សូលីកា ក៏បានមានទំនាក់ទំនងស្នេហាជាមួយអតីតសង្សាររបស់ខ្លួនផងដែរ។ជាក់ស្តែង គ្រាកន្លងមកឲ្យតែមានបញ្ហាអ្វីពួកគេតែងតែនិយាយប្រាប់ឬយំជាមួយគ្នា ប៉ុន្តែចុងក្រោយបែរជាមកទាក់ទងជាមួយសង្សារចាស់ខ្លួន ក៏ស្រាប់តែ ពេជ្រ សូលីកា ហាក់មានការបែងចែកចរិតចេញឥរិយាបថមកឈ្លើយតែម្តង……។ដោយឡែក ពេជ្រ សូលីកា
មួយរយៈពេលចុងក្រោយនេះ មានចរិតឈ្លើយតែម្តងក្រោយពេលជឿលើអតីតសង្សាររបស់ខ្លួន ដែលត្រូវជាគូដណ្តឹងរបស់ សូលីកា បច្ចុប្បន្ន។ ពាក់ព័ន្ធនឹងករណីនេះក្រុមការងារយើងខ្ញុំ មិនទាន់អាចស្វែងរកការបំភ្លឺពីតារាចម្រៀងពេជ្រ សូលីកា បាននៅឡើយ។ សង្ឃឹមថា នាង នឹងចេញមុខបកស្រាយជុំវិញរឿងខាងលើនេះ៕ប្រភព៖ ហ្វេសប៊ុក