លោកស្រី ទ្រី ដាណា ត្រៀមចេញដំណើរទៅចែកស្បៀង ជូនបងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តកំពង់ស្ពឺ

កំឡុងពេលកំពុងតែមានអាសន្ន ដោយជំនន់ទឹកភ្លៀង លោកស្រី ទ្រី ដាណា និងស្វាមី បានលះបង់ គ្រប់បែបយ៉ាងដើម្បីជួយដល់ជនរងគ្រោះ ដែលជួយនូវការលំបាក ចាកឆ្ងាយ ពីផ្ទះសំបែង ផលដំណាំ ដើម្បីស្វែងរកកន្លែងដែលមាន សុវត្ថិភាព មួយគ្រាសិន ទម្រាំតែទឹកស្រកទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ លោកស្រី បានទិញ អង្ករ មី ទឹកស៊ីអ៉ីវ ត្រៀម ទុកចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដោះស្រាយ ការលំបាករបស់បងប្អូន មួយគ្រាសិន។ ដោយឡែកលោកស្រី ទ្រី ដាណា បានបង្ហោះសារថា “នេះជាពេលវេលាដែលយើងត្រូវរួបរួមគ្នា ជួយគ្នា តិចតាមតិច ច្រើនតាមច្រើន មិនថាមានរឿងអី មានបញ្ហាអីក៏ដោយ ត្រូវមួយឡែកសិន បញ្ហាទឹកជំនន់ និងអាយុជីវិតប្រជាជន ជារឿងសំខាន់។ យើងត្រូវចែករំលែក ស្រមៃពីទុក្ខលំបាករបស់គេ យកស្ថានភាពគេមកគិត ថាបើយើងកំពុងជួបរឿងបែបនោះដែរ តើយើងមានអារម្មណ៍បែបណា នេះជាអ្វីដែលនាងខ្ញុំអាចធ្វើបាន គឺចង់ឱ្យមានការស្រលាញ់ រាប់អាន ចែករំលែក អាណិត និងមនោសញ្ចេតនាជាមួយគ្នា។ ចែដាណា ចង់ឃើញទឹកដីយើងស្រស់បំព្រង ពេញដោយភាពស្រស់ស្រាយ និងស្នាមញញឹម “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះផងដែរ លោកស្រី បានត្រៀមអង្ករជាច្រើនតោន សម្រាប់ចែកជូនដល់បងប្អូន រួចរាល់ហើយ ហើយនឹងត្រៀមចេញដំណើរផងដែរ”ចេញដំណើទៅខេត្តកំពង់ស្ពឺ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment