ក្រោយឃើញ ឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ៦០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋ រងគ្រោះដោយសាទឹកជំនន់ ស្រាប់តែ តន់ ចន្ទសីម៉ា និង លោក យឹម តាស្រង់ ពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍ ត្រង់ ដៃ និង ក លោកឧកញ៉ា ថា…

នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឃើញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ប្រាប់ថា “ខ្ញុំ និងភរិយាខ្ញុំ បានបរិច្ចាគ ប្រាក់ចំនួន60មឺនដុល្លារ ដើម្បីជួយអ្នករងគ្រោះដោយសាទឹកជំនន់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានដំណឹងនេះ នាវេលាម៉ោង ៨យប់ នាថ្ងៃដដែលនេះ គេប្រទះឃើញ តារាចម្រៀង តន់ ចន្ទសីម៉ា និង លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធ និងជានាយកចាត់ការទូទៅ ផលិតកម្ម Galaxy Navatra បានបង្ហោះសាររៀងខ្លួន នូវពាក្យដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង តន់ ចន្ទសីម៉ា និយាយថា “បងប្រុសឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានខ្សែកពេជ្រទេ មានតែស្នាមវះ​ក គ្មា​ននាឡិកាពេជ្រទេ មានតែខ្សែអំបោះក្រហមលើ ក ដៃ គាត់ជាមនុស្ស សាមញ្ញ តែបេះដូងធំធេង នាមជាកូនចៅ មានតែអរគុណទឹកចិត្តបងប្រុស ឧកញ៉ា ដែលបរិច្ចាគថវិកាជួយជាតិ នាវេលាគ្រោះទឹកជំនន់60ម៉ឺនដុល្លារថ្ងៃនេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក លោក យឹម តាស្រង់ ក៏បានថ្លែងផងដែរថា “ឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានខ្សែកពេជ្រទេ មានតែស្នាមវះក គ្មាននាឡិកាពេជ្រទេមានតែខ្សែអំបោះក្រហមលើដៃ នាមជាកូនចៅមានតែអរគុណទឹកចិត្ត ឧកញ៉ា ដែលបរិច្ចាគថវិកាជួយជាតិនាវេលាគ្រោះទឹកជំនន់នេះ60 ម៉ឺនដុល្លាថ្ងៃនេះ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment