ទឹកចិត្តល្អណាស់! តារាចម្រៀង លោក នី រតនា និងភរិយា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះ​ ដោយជំនន់ទឹកភ្លៀង នូវទឹកប្រាក់ចំនួន…

ភ្នំពេញ៖ តារាចម្រៀងសំលេងផ្អែម លោក នី រតនា ក្រោយបានឃើញពីការរងទុក្ខរបស់បងប្អូនខ្មែរ ដែលកំពុងតែជួបនូវការលំបាក ដោយសារជំនន់ទឹកភ្លៀងហើយនោះ ស្ទើរតែស្រក់ទឹកភ្នែក ព្រោះថាពួកគាត់ត្រូវចាកឆ្ងាយពីផ្ទះសំបែង បាត់បង់ដំណាំ មិនអាចធ្វើអ្វីបាន ទាល់តែសោះ ត្រូវ រកទីទួលសុវត្ថិភាព ដើម្បី សុវត្ថិភាពរបស់ខ្លួនសិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារថា “សូមថ្លែងអំណរគុណដល់តារាចម្រៀង នី រតនា និងភរិយា ដែលបានបរិច្ចាគថវិកាចំនួន ៥០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង។អរគុណសន្តិភាព”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ដែលបងប្អូនខ្មែរយើងចេះជួយគ្នា ក្នុងគ្រាមានអាសន្ន និងកំពុងតែស្វែងរកជំនួយ ពីបងប្អូនទាំងអស់គ្នាគ្រប់មជ្ឈដ្ឋាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment