ក្រោយពេលប្រើច្រើនវិធីអស់ជា ច្រើនថ្ងៃហើយនៅតែមិនឃើញ! ពេលនេះគូ្របង្ហាត់ឆ្កែដ៏ល្បី លោក ហ៊ិន រតនា បានចូលរួមស្វែងរកជនបរទេសដែលបាត់នៅលើកោះរុង ដោយប្រើសត្វសុនខហិតក្លិន

នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ គ្រប់ចំនួន ៦ ថ្ងៃ នៃការស្វែងរកស្រ្តីជនជាតិអង់គ្លេស ឈ្មោះ Amelia Bambridge ដែលបានបាត់ខ្លួននៅលើកោះរ៉ុង ហើយតាមប្រភពព័ត៌មានពីហ្វេសបុកផេចរបស់ “Huy Bunleng” បានផ្តល់ព័ត៌មានថា

“ក្រុងកោះរ៉ុង-នៅព្រឹកថ្ងៃ30.10.2019នេះ សមត្ថកិច្ចបានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ទៅកាន់កោះរ៉ុង ដើម្បីស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ឈ្មោះ Amelia Bambridge អាយុ 21ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង”។

ជាក់ស្តែង គេក៏សង្កេតឃើញ គ្រូបង្ហាត់ឆ្កែដ៏ល្បី លោក ហ៊ិន រតនា ក៏បានចូលរួមផងដែរ ដោយបានប្រើសត្វសុនខហិតក្លិន ដើម្បីស្វែងរកស្ត្រីបរទេសដែលបាត់ខ្លួននៅលើកោះរ៉ុងនោះ។

គួររំលឹកថា លោក ហ៊ិន រតនា ធ្លាប់ជួបគ្រោះថ្នាក់រងរបួសធ្ងន់ ប៉ុន្តែបានធូស្រាលឡើងវិញ ហើយកន្លងមកលោកធ្លាប់ ចុះជួយស្វែងរងជនរងគ្រោះក្នុងគំនរអាគារនៅខេត្តព្រះសីហនុផងដែរ ទាំងកាលនោះខ្លួនគាត់មិនទាន់ជាស្រួលបួល។

Related posts

Leave a Comment