ដូចប្រិយមិត្តបានជ្រាបហើយថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ខណៈពេលជំនន់ទឹកភ្លៀងនៅតែបន្តកើនឡើង ប្រជាពលរដ្ឋដែលរស់នៅព្រែកសំរោងក្រុងតាខ្មៅ បានផ្ញើសារមកកាន់សារព័ត៌មាន ហង្សតូច ថា: ព្រោះដោយសារមានការលិចទឹកខ្លាំង ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភ
ខ្លាំងចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្នេីរដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមេីលផង ព្រោះទឹកកាន់តែឡេីងខ្លាំង កៀកៗអាងចិញ្ជឹមក្រពេីហេីយ…. (ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ)៕
យ៉ាងណាក្រោយពីទទួលបានដំណឹងភ្លាម លោកអធិការ បានបញ្ជាអោយកំលាំងប៉ុស្ត៍សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិព្រែកសំរោង៣ ដោយបានអញ្ជើញម្ចាស់ទីតាំងអោយមានការប្រុងប្រយត្ន័ដោយភ្ជាប់និង កិច្ចសន្យាម្ចាស់ទីតាំងផងដែរ។ តាមការចុះត្រួតពិនិត្យយើងបាន សង្កេតឃើញនៅជុំវិញនៃទីតាំងមាន របងពទ្ធ័ជុំវិញមានកំពស់៣ម៉ែត្រហើយក្នុងអាងចិញ្ចឹមក្រពើមានរាបអិតមានកំពស់៣ម៉ែត្រកន្លះផងដែរ៕ ប្រភពរូប បង ចៅ ដោក