មានរឿងអីចេះ! ស្ងាត់ៗស្រាប់តែតារាកំប្លែង នាយក្រិនបង្ហោះសារថា…

ភ្នំពេញ៖ ថ្មីៗនេះដែរមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយ តារាកំប្លែងរូបរាងតូចល្អិត នាយក្រិន បានប្រកាសថាភរិយារបស់នាយបានផិតទៅរកប្រុសថ្មី ដែលធ្វើឱ្យមហាជនជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងនោះក៏មាន មហាជនជាច្រើន បានចូលរួមលើកទឹកចិត្តដល់តារាកំប្លែងរូបនេះផងដែរ ។យ៉ាងណាមិញ នាយក្រិន បានបង្ហោះសាររួមជាមួយនឹងរូបថតកូនរបស់ខ្លួនថា ៖ «ស៊ូនៅជាមួយប៉ា ស្រវ៉ា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត

កូនជូនពរម៉ាក់សុខផ្លូវកាយ»។ ការលើកឡើងរបស់ នាយក្រិន បានធ្វើឱ្យ មិត្តភក្តិក៏ដូចជាអ្នកគំាទ្របានលើកទឹកចិត្តឱ្យនាយកាត់ចិត្តតស៊ូដើម្បីកូនៗ ។ ឯតារាកំប្លែង ហុងដា ក៏ បាននិយាយថាឈឺចាប់ពេលខ្លីប្រសើរជាងចុកចាប់មួយជីវិត។ ជាក់ស្តែង គេស្ទើរមិនជឿថា នាយក្រិន ជួបរឿងប្រេះឆាជាមួយភរិយាឡើយព្រោះកន្លងមកគេតែងតែឃើញនាយ

និងភរិយារួមទាំងកូនៗបង្ហោះរូបថតរួមជាមួយនឹងសារផ្អែមល្ហែមដែលកន្លងមកមានបុរសជាច្រើនច្រណែននាយមានរូបរាងតូចល្អិត តែបែរជាមានសំណាងមានភរិយាមានសម្រស់ស្អាតផងដែរ។ តួយ៉ាង នាយក្រិន ធ្លាប់បែកបាក់ជាមួយភរិយាទីមួយម្តងរួចមកហើយ ដោយបន្សល់នូវកូនប្រុសម្នាក់ដែល រស់នៅក្រោមការមើលថែរបស់អតីតភរិយា ។ ដោយឡែកជាមួយភរិយាទីពីរនេះនាយមានកូនបីនាក់ ប្រុសមួយ និងស្រីពីរនាក់។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment