ពលរដ្ឋក្រុងតាខ្មៅកំពុងបុកពោះខ្លាំង មានអាងចិញ្ចឹមក្រពើធំៗមួយកន្លែងទឹកឡើងពេញអាងហើយ…

ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះបានបង្ករទៅជាគ្រោះទឹកជំនន់ដែលបណ្តាលឲ្យខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាពេលនេះបានកំពុងតែមានការលិចលង់យ៉ាងខ្លាំងណាស់ ហើយប្រជាពលរដ្ឋជាច្រើននាក់បានកំពុងតែជួបការលំបាកនិងព្រួយបារម្ភក្នុងចិត្តចំពោះគ្រោះមហន្តរាយគ្រោះទឹកជំនន់នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើយើងក្រលេកទៅមើលទីក្រុងតាខ្មៅនៅកាលពីល្ងាចថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២០ ម្សិលមិញនេះវិញឃើញថា ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ ធ្វើឲ្យទីក្រុងតាខ្មៅមានការលិចលង់យ៉ាងខ្លាំង ហើយអ្វីដែលកាន់តែគួរឲ្យព្រួយបារម្ភលើសពីនេះទៅទៀតគឺ មានអាងចិញ្ចឹមក្រពេីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ កំពុងតែប្រឈមនិងការលិចលង់ដូចគ្នា ហេតុដូច្នេះហើយទើបប្រជាពលរដ្ឋមានការព្រួយនៅក្នុងចិត្តខ្លាចក្រែងក្រពើទាំងអស់នោះរួចចេញពីក្នុងទ្រុងចិញ្ចឹម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយសូមកម្លាំងអជ្ញាធរនៅទីក្រុងតាខ្មៅ មេត្តាចុះទៅត្រួតពិនិត្យអាងចិញ្ចឹមក្រពើមួយនេះផង និងបង្កើនការយកចិត្តទុកដាក់ទៅលើសត្វក្រពើទាំងនេះជៀសវាងរបូតចេញពីក្នុងទ្រុងនិងបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅទីនោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment