លោកស្រី​ ទ្រី ដាណា ត្រៀមថវិការ ចំនួន២០ម៉ឺនដុល្លារ សម្រាប់ជួយដល់បងប្អូន ដែលរងគ្រោះ ជំនន់ទឹកភ្លៀង ហើយពេលនេះទើបតែអស់ថវិការត្រឹមតែ…

ដូចដែលបងប្អូនបានជ្រាបហើយថា​ ប៉ុន្មានថ្ងៃនេះ មានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តមួយចំនួន ហើយបងប្អូនជាច្រើន កំពុងតែរងគ្រោះដោយសារ តែគ្រោះទឹកជំនន់មួយនេះ ដោយមានបងប្អូនខ្លះត្រូវចាកឆ្ងាយពីផ្ទះសំបែង និងមានបងប្អូនខ្លះទៀត ត្រូវខាតបង់ដំណាំ ដំដុះ ដើម្បីស្វែងរកទីទួលមានសុវត្ថិភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងមាស ព្រមទាំងជាម្ចាស់ប្រេន NNP ក៏បានទៅដល់ទីតាំងដោយផ្ទាល់ ដើម្បីជួយដល់បងប្អូនដែលរងគ្រោះ។ លោកស្រី បានឲ្យដឹងថា “ខ្ញុំទាំងពីរនាក់មិនហត់គេឲ្យតែជួយបងប្អូនទាន់ពេលវេលាទោះមិនបានជួយច្រើនក៏បានជួយសម្រួល ខ្លះខ្លះដែរ ដូច្នេះបងប្អូនដែលមានចិត្តសប្បុរសធម៌ សូមសហការជួយគ្នាទាំងអស់គ្នាក្នុងគ្រាមានអាសន្ន ហើយខ្ញុំនឹងបន្តជួយទៀតរហូតទាល់តែអស់ចំនួនថវិកា២០ម៉ឺនដុល្លារ ឥឡូវនេះទើបតែចែកបាន2ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទង្វើរដ៏ល្អមួយនេះ បានធ្វើបងប្អូនខ្មែរយើងមានភាពកក់ក្តៅ និងសប្បាយចិត្តជាខ្លាំង ព្រោះថា ស្ថានភាពនៅពេលនេះ គឺពួកគាត់ពិតជាត្រូវការជំនួយពីបងប្អូនខ្លាំង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment