នាពេលប៉ុន្មានថ្ងៃមកនេះ គ្រោះទឹកជំនន់ ដោយសារទឹកភ្លៀង បានវា យលុកខេត្តមួយចំនួន នៅតាមបណ្តាខេត្ត ហើយក៏មានបងប្អូនជាច្រើនបានរងគ្រោះ ដោយសារគ្រោះធម្មជាតិ មួយនេះ ផងដែរ។ ជាមួយគ្នានោះផងដែរ កងកម្លាំង អន្តរាគមន៍ បានចុះទៅជួយបងប្អូនខ្មែរយើង យ៉ាងយកចិត្តទុកដាក់បំផុត និងបានជួយប្រមូលសំភារៈសំខាន់ៗរបស់ពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ថែមទៀតផង។
ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី លោកបានបង្ហោះសារថា “តាងនាមរូបខ្ញុំជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិលេីលោក ព្រមទាំងទស្សបារមីដែលថែរក្សាការពារព្រះរាជាណាចក្រកម្ពុជាយេីង សូមអោយគ្រោះទឹកជំនន់ដែលកំពុងតែយាយីបង្កហានិភ័យ ដល់ប្រជាជនកម្ពុជាយេីងនៅពេលនេះសូមឆាប់ស្រកស្រុតទៅវិញដេីម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករយេីង ឆាប់បានបង្កបង្កេីតផលធ្វើស្រែចំការចិញ្ចឹមសត្វ ព្រមទាំងជួសជុលសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡេីងវិញផង “។